គម្ពីរសញ្ញាថ្មី

១ ថែស្សាឡូនីច 4:12-18 Khmer Christian Bible (KCB)

12. ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​ប្រព្រឹត្ត​ដោយ​ត្រឹមត្រូវ​ចំពោះ​អ្នក​ក្រៅ​ ហើយ​ឥត​ត្រូវ​ការ​អ្វី​ឡើយ។​

13. បងប្អូន​អើយ!​ ខ្ញុំ​មិន​ចង់​ឲ្យ​អ្នក​រាល់គ្នា​មិន​ដឹង​អំពី​ពួកអ្នក​ដែល​បាន​ដេក​លក់​ហើយ​នោះ​ទេ​ ក្រែង​លោ​អ្នក​រាល់គ្នា​កើត​ទុក្ខ​ដូច​ជា​អ្នក​ឯ​ទៀត​ដែល​គ្មាន​សង្ឃឹម។​

14. ដ្បិត​បើ​យើង​ជឿ​ថា​ ព្រះយេស៊ូ​បាន​សោយ​ទិវង្គត​ ហើយ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​មែន​ នោះ​ត្រូវ​ជឿ​ថា​ ព្រះជាម្ចាស់​នឹង​នាំ​ពួកអ្នក​ដែល​ដេក​លក់​នៅ​ក្នុង​ព្រះយេស៊ូ​ឲ្យ​ទៅ​ជាមួយ​ព្រះ​អង្គ​ដែរ។​

15. ដ្បិត​យើង​ប្រាប់​អ្នក​រាល់គ្នា​តាម​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​ថា​ យើង​ដែល​មាន​ជីវិត​រស់នៅ​ឡើយ​ គឺ​អ្នក​ដែល​នៅ​រស់​រហូត​ដល់​ពេល​ព្រះអម្ចាស់​យាង​មក​ ពិត​ជា​មិន​ទៅ​មុន​ពួកអ្នក​ដែល​បាន​ដេក​លក់​ឡើយ​

16. ព្រោះ​ព្រះអម្ចាស់​នឹង​យាង​ចុះ​ពី​ស្ថានសួគ៌​មក​ទាំង​មាន​សម្រែក​ និង​សំឡេង​មហា​ទេវតា​ ព្រមទាំង​ត្រែ​របស់​ព្រះជាម្ចាស់​ នោះ​ពួក​មនុស្ស​ស្លាប់​នៅ​ក្នុង​ព្រះគ្រិស្ដ​នឹង​រស់​ឡើង​វិញ​មុន​គេ​

17. បន្ទាប់​មក​ យើង​ដែល​មាន​ជីវិត​រស់នៅ​ឡើយ​ គឺ​អ្នក​ដែល​នៅ​រស់​ នឹង​ត្រូវ​លើក​ឡើង​ទៅ​ក្នុង​ពពក​ជាមួយ​គ្នា​ ដើម្បី​ជួប​ព្រះអម្ចាស់​នៅ​លើ​អាកាស​ ដូច្នេះ​យើង​នឹង​នៅ​ជាមួយ​ព្រះអម្ចាស់​រហូតត​ទៅ‍។​

18. ហេតុ​នេះ​ ចូរ​កម្សាន្ដ​ចិត្ដ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​ពាក្យ​ទាំង​នេះ​ចុះ។​

សូមអានជំពូកពេញលេញ ១ ថែស្សាឡូនីច 4