គម្ពីរសញ្ញាថ្មី

១ ថែស្សាឡូនីច 4:1-7 Khmer Christian Bible (KCB)

1. ទីបញ្ចប់​នេះ​ បងប្អូន​អើយ!​ អ្នក​រាល់គ្នា​បាន​ទទួល​សេចក្ដី​បង្រៀន​ពី​យើង​អំពី​របៀប​រស់នៅ​ឲ្យ​ព្រះជាម្ចាស់​សព្វ​ព្រះហឫទ័យ​រួច​ហើយ​ ហើយ​អ្នក​រាល់គ្នា​បាន​រស់នៅ​ដូច្នោះ​មែន។​ ឥឡូវ​នេះ​ យើង​សូម​អង្វរ​ ហើយ​ដាស់​តឿន​អ្នក​រាល់គ្នា​ក្នុង​ព្រះអម្ចាស់​យេស៊ូ​ថា​ ចូរ​រស់នៅ​ដូច្នេះ​ឲ្យ​កាន់​តែ​ប្រសើរ​ទៀត​ចុះ​

2. ដ្បិត​អ្នក​រាល់គ្នា​ស្គាល់​សេចក្ដី​បង្គាប់​ដែល​យើង​បាន​ប្រគល់​ឲ្យ​អ្នក​រាល់គ្នា​តាមរយៈ​ព្រះអម្ចាស់​យេស៊ូ​ហើយ។​

3. ដ្បិត​នេះ​ជា​បំណង​របស់​ព្រះជាម្ចាស់​ គឺ​ឲ្យ​អ្នក​រាល់គ្នា​បាន​បរិសុទ្ធ​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​ចៀស​វាង​អំពើ​អសីលធម៌​ខាង​ផ្លូវ​ភេទ​

4. ហើយ​ម្នាក់ៗ​ត្រូវ​ចេះ​គ្រប់គ្រង​រូបកាយ​របស់​ខ្លួន​ដោយ​បរិសុទ្ធ​ និង​សេចក្ដី​ថ្លៃថ្នូរ​

5. មិន​មែន​ដោយ​ចំណង់​តណ្ហា​ដូច​ជា​សាសន៍​ដទៃ​ ដែល​មិន​ស្គាល់​ព្រះជាម្ចាស់​នោះ​ឡើយ។​

6. មិន​ត្រូវ​ឲ្យ​នរណា​ម្នាក់​បំពាន​ ឬ​បោក​ប្រាស់​បងប្អូន​របស់​ខ្លួន​ក្នុង​រឿង​នេះ​ឡើយ​ ព្រោះ​ព្រះអម្ចាស់​នឹង​សងសឹក​ចំពោះ​រឿង​ទាំង​នេះ​ ដូច​ដែល​យើង​បាន​ប្រាប់​អ្នក​រាល់គ្នា​ពី​មុន​ និង​បាន​បញ្ជាក់​រួច​ហើយ​

7. ដ្បិត​ព្រះជាម្ចាស់​មិន​បាន​ហៅ​យើង​មក​ក្នុង​សេចក្ដី​ស្មោកគ្រោក​ទេ​ គឺ​មក​ក្នុង​សេចក្ដី​បរិសុទ្ធ​វិញ។​

សូមអានជំពូកពេញលេញ ១ ថែស្សាឡូនីច 4