គម្ពីរសញ្ញាថ្មី

១ ថែស្សាឡូនីច 3:1-5 Khmer Christian Bible (KCB)

1. ដោយ​ព្រោះ​យើង​ពុំ​អាច​ទ្រាំ​ទៀត​បាន​ យើង​ក៏​សម្រេច​ចិត្ដ​នៅ​ក្រុង​អាថែន​តែ​គ្នា​យើង​

2. ហើយ​ចាត់​ធីម៉ូថេ​ជា​បងប្អូន​របស់​យើង​ និង​ជា​អ្នក​រួម​ការងារ​បម្រើ​ព្រះជាម្ចាស់​ក្នុង​ដំណឹង​ល្អ​របស់​ព្រះគ្រិស្ដ​ឲ្យ​ទៅ​ពង្រឹង​ និង​លើក​ទឹកចិត្ត​អ្នក​រាល់គ្នា​ខាង​ឯ​ជំនឿ​

3. ដើម្បី​កុំ​ឲ្យ​នរណា​ម្នាក់​ត្រូវ​រង្គីរ​ដោយ​ព្រោះ​សេចក្តី​វេទនា​ទាំង​នេះ​ឡើយ​ ដ្បិត​អ្នក​រាល់គ្នា​ដឹង​ហើយ​ថា​ ព្រះជាម្ចាស់​បាន​តម្រូវ​ឲ្យ​យើង​ជួប​ប្រទះ​សេចក្តី​វេទនា​បែប​នេះ។​

4. កាល​យើង​នៅ​ជាមួយ​អ្នក​រាល់គ្នា​នៅ​ឡើយ​ យើង​បាន​ប្រាប់​អ្នក​រាល់គ្នា​រួច​ហើយ​ថា​ យើង​នឹង​ត្រូវ​រងទុក្ខ​វេទនា​ ហើយ​ការ​នោះ​ក៏​កើត​ឡើង​មែន​ ដូច​ដែល​អ្នក​រាល់គ្នា​ដឹង​ស្រាប់។​

5. ដោយ​ខ្ញុំ​មិន​អាច​ទ្រាំ​ទៀត​បាន​ ខ្ញុំ​ក៏​ចាត់​ធីម៉ូថេ​ឲ្យ​មក​ ដើម្បី​ឲ្យ​ដឹង​ពី​ជំនឿ​របស់​អ្នក​រាល់គ្នា​ ក្រែង​លោ​មេ​ល្បួង​មក​ល្បួង​អ្នក​រាល់គ្នា​ តាម​របៀប​ណា​មួយ​ ដែល​នាំ​ឲ្យ​ការ​នឿយ​ហត់​របស់​យើង​ត្រលប់​ជា​ឥត​ប្រយោជន៍។​

សូមអានជំពូកពេញលេញ ១ ថែស្សាឡូនីច 3