គម្ពីរសញ្ញាថ្មី

១ ថែស្សាឡូនីច 1:7-10 Khmer Christian Bible (KCB)

7. ដូច្នេះ​ អ្នក​រាល់គ្នា​បាន​ត្រលប់​ជា​គំរូ​ដល់​អ្នក​ជឿ​ទាំងឡាយ​នៅ​ស្រុក​ម៉ាសេដូន​ និង​ស្រុក​អាខៃ​

8. ដ្បិត​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​ ដែល​ចេញ​ពី​អ្នក​រាល់គ្នា​នោះ​ មិន​មែន​ត្រឹម​តែ‍​បាន‍​ឮ​សុសសាយ​ក្នុង​ស្រុក​ម៉ាសេដូន​ និង​ស្រុក​អាខៃ​ប៉ុណ្ណោះ​ទេ​ គឺ​ជំនឿ​របស់​អ្នក​រាល់គ្នា​លើ​ព្រះជាម្ចាស់​បាន‍​លេច‍​ឮ​នៅ​គ្រប់​ទី​កន្លែង​ ដូច្នេះ​ហើយ​បាន​ជា​យើង​មិន​បាច់​និយាយ​អ្វី​ទៀត​ឡើយ​

9. ដ្បិត​ពួកគេ​ផ្ទាល់​បាន​រៀប​រាប់​ពី​របៀប​ដែល​អ្នក​រាល់គ្នា​ទទួល​យើង​ និង​អំពី​របៀប​ដែល​អ្នក​រាល់គ្នា​បែរ​ចេញ​ពី​រូបព្រះ​មក​ឯ​ព្រះជាម្ចាស់​ ដើម្បី​បម្រើ​ព្រះអង្គ​ដែល​ជា​ព្រះ​ដ៏​មាន​ព្រះជន្ម​រស់​ និង​ជាព្រះ​ដ៏​ពិត​

10. ព្រមទាំង​រង់​ចាំ​ព្រះរាជ​បុត្រា​របស់​ព្រះអង្គ​យាង​មក​ពី​ស្ថានសួគ៌​ ដែល​ព្រះអង្គ​បាន​ប្រោស​ឲ្យ​រស់​ពី​ការ​សោយ​ទិវង្គត​ឡើង​វិញ​ គឺ​ជា​ព្រះយេស៊ូ​ ដែល​រំដោះ​យើង​ឲ្យ​រួច​ពី​សេចក្ដី​ក្រោធ​ ដែល​នឹង​មក​ដល់។​

សូមអានជំពូកពេញលេញ ១ ថែស្សាឡូនីច 1