គម្ពីរសញ្ញាថ្មី

១ ថែស្សាឡូនីច 1:1-6 Khmer Christian Bible (KCB)

1. ខ្ញុំ​ប៉ូល​ ស៊ីលវ៉ាន​ និង​ធីម៉ូថេ​ ជូន​ចំពោះ​ក្រុមជំនុំ​នៅ​ក្រុង​ថែស្សាឡូនីច​ ដែល​នៅ​ក្នុង​ព្រះជាម្ចាស់​ជា​ព្រះវរបិតា​ និង​ព្រះអម្ចាស់​យេស៊ូ​គ្រិស្ដ។​ សូម​ឲ្យ​អ្នក​រាល់គ្នា​បាន​ប្រកប​ដោយ​ព្រះគុណ​ និង​សេចក្ដី​សុខសាន្ដ។​

2. យើង​តែងតែ​អរព្រះគុណ​ព្រះជាម្ចាស់​សម្រាប់​អ្នក​រាល់គ្នា​ ទាំង​នឹកចាំ​ពី​អ្នក​រាល់គ្នា​នៅ​ក្នុង​សេចក្ដី​អធិស្ឋាន​របស់​យើង​ជានិច្ច។​

3. នៅ​ចំពោះ​ព្រះជាម្ចាស់​ ជា​ព្រះវរបិតា​របស់​យើង​ យើង​នឹកចាំ​អំពី​កិច្ចការ​ដែល​អ្នក​រាល់គ្នា​ធ្វើ​ដោយ​ជំនឿ​ អំពី​ការ​នឿយ​ហត់​ដែល​អ្នក​រាល់គ្នា​បាន​ធ្វើ​ដោយ​សេចក្ដី​ស្រឡាញ់​ និង​អំពី​ការ​ស៊ូទ្រាំ​របស់​អ្នក​រាល់គ្នា​ដោយ​សេចក្ដី​សង្ឃឹម​លើ​ព្រះយេស៊ូ​គ្រិស្ដ​ជា​ព្រះអម្ចាស់​របស់​យើង។​

4. ឱ​ បងប្អូន​ដែល​ព្រះជាម្ចាស់​ស្រឡាញ់​អើយ!​ យើង​ដឹង​ថា​ ព្រះអង្គ​បាន​ជ្រើស​រើស​អ្នក​រាល់គ្នា​

5. ដ្បិត​ដំណឹង​ល្អ​របស់​យើង​មិន​បាន​ប្រកាស​ប្រាប់​អ្នក​រាល់គ្នា​ដោយ​ពាក្យ​សំដី​ទេ​ គឺ​ដោយ​អំណាច​ ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ​ និង​ដោយ​ការ​ជឿ​ជាក់​យ៉ាង​ខ្លាំង​ទៀត​ផង​ ដូច​អ្នក​រាល់គ្នា​បាន​ដឹង​ស្រាប់​ហើយ​ថា​ ដើម្បី​អ្នក​រាល់គ្នា​ យើង​បាន​ប្រព្រឹត្ត​បែប​ណា​នៅ​ក្នុង​ចំណោម​អ្នក​រាល់គ្នា។​

6. អ្នក​រាល់គ្នា​បាន​យក​តម្រាប់​តាម​យើង​ និង​តាម​ព្រះអម្ចាស់​ គឺ​អ្នក​រាល់គ្នា​ទទួល​ព្រះបន្ទូល​ដោយ​អំណរ​មក​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​នៅ​ក្នុង​ពេល​ដែល​មាន​សេចក្ដី​វេទនា​ជា​ខ្លាំង​ផង​

សូមអានជំពូកពេញលេញ ១ ថែស្សាឡូនីច 1