គម្ពីរសញ្ញាថ្មី

១ កូរិនថូស 9:22-27 Khmer Christian Bible (KCB)

22. ខ្ញុំ​បាន​ត្រលប់​ជា​អ្នក​ទន់ខ្សោយ​នៅ​ចំពោះ​ពួកអ្នក​ទន់ខ្សោយ​ ដើម្បី​ឲ្យ​ខ្ញុំ​អាច​នាំ​សេចក្ដី​សង្គ្រោះ​ដល់​ពួកអ្នក​ទន់ខ្សោយ‍។​ ខ្ញុំ​បាន​ត្រលប់​ជា​គ្រប់​បែបយ៉ាង​នៅ​ចំពោះ​មនុស្ស​ទាំង​អស់​ ដើម្បី​ឲ្យ​ខ្ញុំ​អាច​សង្គ្រោះ​មនុស្ស​ខ្លះ​បាន​ដោយ​មធ្យោបាយ​គ្រប់​យ៉ាង​

23. ​ហើយ​ខ្ញុំ​ធ្វើ​គ្រប់​បែបយ៉ាង​សម្រាប់​ដំណឹង​ល្អ​ ដើម្បី​ឲ្យ​ខ្ញុំ​ត្រលប់​ជា​អ្នក​រួម​ចំណែក​នៅ​ក្នុង​ដំណឹង​ល្អ។​

24. អ្នក​រាល់គ្នា​មិន​ដឹង​ទេ‍​ឬ​ថា​ នៅ​ក្នុង​ទី​ប្រណាំង​ អ្នក​រត់​ប្រណាំង​ គេ​រត់​ទាំង​អស់​គ្នា​មែន​ ប៉ុន្ដែ​មាន​តែ​ម្នាក់​ប៉ុណ្ណោះ​ដែល​ទទួល​បាន​រង្វាន់​ ដូច្នេះ​ចូរ​រត់​ដើម្បី​ឲ្យ​បាន​រង្វាន់​ចុះ។​

25. កីឡាករ​គ្រប់​គ្នា​ដែល​ប្រកួត​បាន​លត់ដំ​ខ្លួន​គ្រប់​បែបយ៉ាង​ ពួកគេ​ធ្វើ​ដូច្នេះ​ដើម្បី​ឲ្យ​ទទួល​បាន​មកុដ​ដែល​នឹង​ពុករលួយ​ ប៉ុន្ដែ​យើង​វិញ​ ​គឺ​ដើម្បី​ឲ្យ​ទទួល​បាន​មកុដ​ដែល​មិន​ពុករលួយ​ឡើយ​

26. ដូច្នេះ​ខ្ញុំ​ក៏​រត់​យ៉ាង​ដូច្នោះ​ដែរ​ មិន​មែន​ដូចជា​គ្មាន​គោល​ដៅ​ទេ​ ខ្ញុំ​ក៏​ខំ​ប្រដាល់​យ៉ាង​ដូច្នោះ​ដែរ​ មិន​មែន​ដូចជា​ដាល់​ខ្យល់​ទេ។​

27. ខ្ញុំ​លត់ដំ​រូបកាយ​របស់​ខ្ញុំ​ឲ្យ​ត្រលប់​ជា​អ្នកបម្រើ​ ក្រែងលោ​ពេល​ខ្ញុំ​ប្រកាស​ដំណឹង​ល្អ​ដល់​អ្នក​ដទៃ​នោះ​ ខ្ញុំ​ខ្លួន​ឯង​បែរជា​ត្រូវ​បាន​បដិសេធ​ចោល​ទៅ​វិញ។​

សូមអានជំពូកពេញលេញ ១ កូរិនថូស 9