7. ប៉ុន្ដែមិនមែនមនុស្សទាំងអស់មានការចេះដឹងបែបនេះទេ ដ្បិតមានអ្នកខ្លះ ដោយសារតែធ្លាប់ថ្វាយបង្គំរូបព្រះរហូតដល់ពេលនេះ បានជាគេបរិភោគសំណែនដល់រូបព្រះ ដូច្នេះហើយមនសិការទន់ខ្សោយរបស់គេត្រលប់ជាស្មោកគ្រោក។
8. ប៉ុន្ដែអាហារមិនធ្វើឲ្យយើងឃ្លាតឆ្ងាយពីព្រះជាម្ចាស់ឡើយ ដ្បិតទោះបីយើងមិនបរិភោគ ក៏មិនអាក្រក់ជាងមុន ហើយបើយើងបរិភោគនោះ ក៏មិនប្រសើរជាងមុនដែរ
9. ប៉ុន្ដែចូរប្រយ័ត្នក្រែងលោ សិទ្ធិរបស់អ្នករាល់គ្នានេះត្រលប់ជាធ្វើឲ្យពួកអ្នកទន់ខ្សោយជំពប់ដួលតាមរបៀបណាមួយ
10. ដ្បិតបើអ្នកណាឃើញអ្នក ជាមនុស្សដែលមានការចេះដឹងកំពុងអង្គុយបរិភោគនៅក្នុងវិហារដែលមានរូបព្រះ តើមនសិការទន់ខ្សោយរបស់គេមិនលើកទឹកចិត្តគេឲ្យបរិភោគសំណែនដែរទេឬ?
11. ដូច្នេះអ្នកទន់ខ្សោយ គឺបងប្អូនដែលព្រះគ្រិស្ដបានសោយទិវង្គតជំនួសនោះ ត្រូវវិនាសដោយសារការចេះដឹងរបស់អ្នកហើយ។
12. ដោយសារអ្នករាល់គ្នាធ្វើបាបទាស់នឹងបងប្អូន ហើយធ្វើឲ្យមនសិការទន់ខ្សោយរបស់ពួកគេរបួស នោះអ្នករាល់គ្នាធ្វើបាបទាស់នឹងព្រះគ្រិស្ដហើយ