10. ដ្បិតបើអ្នកណាឃើញអ្នក ជាមនុស្សដែលមានការចេះដឹងកំពុងអង្គុយបរិភោគនៅក្នុងវិហារដែលមានរូបព្រះ តើមនសិការទន់ខ្សោយរបស់គេមិនលើកទឹកចិត្តគេឲ្យបរិភោគសំណែនដែរទេឬ?
11. ដូច្នេះអ្នកទន់ខ្សោយ គឺបងប្អូនដែលព្រះគ្រិស្ដបានសោយទិវង្គតជំនួសនោះ ត្រូវវិនាសដោយសារការចេះដឹងរបស់អ្នកហើយ។
12. ដោយសារអ្នករាល់គ្នាធ្វើបាបទាស់នឹងបងប្អូន ហើយធ្វើឲ្យមនសិការទន់ខ្សោយរបស់ពួកគេរបួស នោះអ្នករាល់គ្នាធ្វើបាបទាស់នឹងព្រះគ្រិស្ដហើយ
13. ដូច្នេះបើអាហារណាធ្វើឲ្យបងប្អូនរបស់ខ្ញុំជំពប់ដួល ខ្ញុំមិនបរិភោគអាហារនោះជារៀងរហូត ដើម្បីកុំឲ្យខ្ញុំធ្វើឲ្យបងប្អូនរបស់ខ្ញុំជំពប់ដួល។