គម្ពីរសញ្ញាថ្មី

១ កូរិនថូស 6:16-20 Khmer Christian Bible (KCB)

16. ឬ​មួយ​អ្នក​រាល់គ្នា​មិន​ដឹង​ថា​ អ្នក​ដែល​រួមរ័ក​ជាមួយ​ស្រ្តី​ពេស្យា​ មាន​រូបកាយ​តែ​មួយ​ជាមួយ​នាង​ ដ្បិត​មាន​សេចក្ដី​ចែង​ទុក​ថា៖​ «អ្នក​ទាំង​ពីរ​នឹង​ត្រលប់​ជា​រូបកាយ​តែ​មួយ»​

17. រីឯ​អ្នក​ដែល​រួមរស់​ជាមួយ​ព្រះអម្ចាស់​ក៏​មាន​វិញ្ញាណ​តែ​មួយ​ជាមួយ​ព្រះអង្គ​ដែរ។​

18. ចូរ​រត់​គេច​ពី​អំពើ​អសីលធម៌​ខាង​ផ្លូវភេទ‍។​ បាប​ទាំងឡាយ​ដែល​មនុស្ស​ប្រព្រឹត្ត​ គឺ​នៅ​ក្រៅ​រូបកាយ​ទេ​ ប៉ុន្ដែ​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​អសីលធម៌​ខាង​ផ្លូវភេទ​ ធ្វើ​បាប​ទាស់​នឹង​រូបកាយ​របស់​ខ្លួន​ហើយ​

19. ឬ​មួយ​អ្នក​រាល់គ្នា​មិន​ដឹង​ថា​ រូបកាយ​របស់​អ្នក​រាល់គ្នា​ជា​ព្រះវិហារ​របស់​ព្រះវិញ្ញាណ​បរិសុទ្ធ​ដែល​នៅ​ក្នុង​អ្នក​រាល់គ្នា​ គឺ​ជា​ព្រះវិញ្ញាណ​ដែល​អ្នក​រាល់គ្នា​បាន​ទទួល​ពី​ព្រះជាម្ចាស់​ ដូច្នេះ​ អ្នក​រាល់គ្នា​មិន​មែន​ជា​របស់​ខ្លួន​ឯង​ទៀត​ទេ​

20. ដ្បិត​ព្រះអង្គ​បាន​បង់ថ្លៃ​លោះ​អ្នក​រាល់គ្នា​រួច​ហើយ​ ដូច្នេះ​ចូរ​សរសើរ​តម្កើង​ព្រះជាម្ចាស់​ដោយ​រូបកាយ​របស់​អ្នក​រាល់គ្នា​ចុះ។​

សូមអានជំពូកពេញលេញ ១ កូរិនថូស 6