14. ព្រះជាម្ចាស់ដែលបានប្រោសព្រះអម្ចាស់ឲ្យរស់ឡើងវិញនឹងប្រោសយើងឲ្យរស់ឡើងវិញ ដោយសារអំណាចរបស់ព្រះអង្គដែរ
15. តើអ្នករាល់គ្នាមិនដឹងទេឬថា រូបកាយរបស់អ្នករាល់គ្នាជាអវយវៈរបស់ព្រះគ្រិស្ដ? ដូច្នេះ តើគួរឲ្យខ្ញុំយកអវយវៈរបស់ព្រះគ្រិស្ដធ្វើជាអវយវៈរបស់ស្ដ្រីពេស្យាបានឬ? ទេ មិនបានជាដាច់ខាត
16. ឬមួយអ្នករាល់គ្នាមិនដឹងថា អ្នកដែលរួមរ័កជាមួយស្រ្តីពេស្យា មានរូបកាយតែមួយជាមួយនាង ដ្បិតមានសេចក្ដីចែងទុកថា៖ «អ្នកទាំងពីរនឹងត្រលប់ជារូបកាយតែមួយ»
17. រីឯអ្នកដែលរួមរស់ជាមួយព្រះអម្ចាស់ក៏មានវិញ្ញាណតែមួយជាមួយព្រះអង្គដែរ។
18. ចូររត់គេចពីអំពើអសីលធម៌ខាងផ្លូវភេទ។ បាបទាំងឡាយដែលមនុស្សប្រព្រឹត្ត គឺនៅក្រៅរូបកាយទេ ប៉ុន្ដែអ្នកដែលប្រព្រឹត្តអំពើអសីលធម៌ខាងផ្លូវភេទ ធ្វើបាបទាស់នឹងរូបកាយរបស់ខ្លួនហើយ
19. ឬមួយអ្នករាល់គ្នាមិនដឹងថា រូបកាយរបស់អ្នករាល់គ្នាជាព្រះវិហាររបស់ព្រះវិញ្ញាណបរិសុទ្ធដែលនៅក្នុងអ្នករាល់គ្នា គឺជាព្រះវិញ្ញាណដែលអ្នករាល់គ្នាបានទទួលពីព្រះជាម្ចាស់ ដូច្នេះ អ្នករាល់គ្នាមិនមែនជារបស់ខ្លួនឯងទៀតទេ
20. ដ្បិតព្រះអង្គបានបង់ថ្លៃលោះអ្នករាល់គ្នារួចហើយ ដូច្នេះចូរសរសើរតម្កើងព្រះជាម្ចាស់ដោយរូបកាយរបស់អ្នករាល់គ្នាចុះ។