គម្ពីរសញ្ញាថ្មី

១ កូរិនថូស 6:12-20 Khmer Christian Bible (KCB)

12. ខ្ញុំ​មាន​សិទ្ធិ​ធ្វើ​អ្វីៗ​ទាំង​អស់​ ប៉ុន្ដែ​មិន​មែន​អ្វីៗ​ទាំង​អស់​សុទ្ធ​តែ​មាន​ប្រយោជន៍​ទេ​ ខ្ញុំ​មាន​សិទ្ធិ​ធ្វើ​អ្វីៗ​ទាំង​អស់​មែន​ ប៉ុន្ដែ​ខ្ញុំ​មិន​ឲ្យ​អ្វី​មួយ​គ្រប់គ្រងលើ​ខ្ញុំ​បាន​ឡើយ‍។​

13. អាហារ​សម្រាប់​ក្រពះ​ ហើយ​ក្រពះ​ក៏​សម្រាប់​អាហារ​ដែរ​ ប៉ុន្ដែ​ព្រះជាម្ចាស់​នឹង​បំផ្លាញ​របស់​ទាំង​ពីរ​នេះ​ រីឯ​រូបកាយ​វិញ​មិន​មែន​សម្រាប់​អំពើ​អសីលធម៌​ខាង​ផ្លូវភេទ​ទេ​ គឺ​សម្រាប់​ព្រះអម្ចាស់​ ហើយ​ព្រះអម្ចាស់​ក៏​សម្រាប់​រូបកាយ​ដែរ។​

14. ព្រះជាម្ចាស់​ដែល​បាន​ប្រោស​ព្រះអម្ចាស់​ឲ្យ​រស់​ឡើង​វិញ​នឹង​ប្រោស​យើង​ឲ្យ​រស់​ឡើង​វិញ​ ដោយសារ​អំណាច​របស់​ព្រះអង្គ​ដែរ​

15. តើ​អ្នក​រាល់គ្នា​មិន​ដឹង​ទេ​ឬ​ថា​ រូបកាយ​របស់​អ្នក​រាល់គ្នា​ជា​អវយវៈ​របស់​ព្រះគ្រិស្ដ?​ ដូច្នេះ​ តើ​គួរ​ឲ្យ​ខ្ញុំ​យក​អវយវៈ​របស់​ព្រះគ្រិស្ដ​ធ្វើ​ជា​អវយវៈ​របស់​ស្ដ្រី​ពេស្យា‍​បាន​ឬ?​ ទេ​ មិន​បាន​ជា​ដាច់ខាត​

16. ឬ​មួយ​អ្នក​រាល់គ្នា​មិន​ដឹង​ថា​ អ្នក​ដែល​រួមរ័ក​ជាមួយ​ស្រ្តី​ពេស្យា​ មាន​រូបកាយ​តែ​មួយ​ជាមួយ​នាង​ ដ្បិត​មាន​សេចក្ដី​ចែង​ទុក​ថា៖​ «អ្នក​ទាំង​ពីរ​នឹង​ត្រលប់​ជា​រូបកាយ​តែ​មួយ»​

17. រីឯ​អ្នក​ដែល​រួមរស់​ជាមួយ​ព្រះអម្ចាស់​ក៏​មាន​វិញ្ញាណ​តែ​មួយ​ជាមួយ​ព្រះអង្គ​ដែរ។​

18. ចូរ​រត់​គេច​ពី​អំពើ​អសីលធម៌​ខាង​ផ្លូវភេទ‍។​ បាប​ទាំងឡាយ​ដែល​មនុស្ស​ប្រព្រឹត្ត​ គឺ​នៅ​ក្រៅ​រូបកាយ​ទេ​ ប៉ុន្ដែ​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​អសីលធម៌​ខាង​ផ្លូវភេទ​ ធ្វើ​បាប​ទាស់​នឹង​រូបកាយ​របស់​ខ្លួន​ហើយ​

19. ឬ​មួយ​អ្នក​រាល់គ្នា​មិន​ដឹង​ថា​ រូបកាយ​របស់​អ្នក​រាល់គ្នា​ជា​ព្រះវិហារ​របស់​ព្រះវិញ្ញាណ​បរិសុទ្ធ​ដែល​នៅ​ក្នុង​អ្នក​រាល់គ្នា​ គឺ​ជា​ព្រះវិញ្ញាណ​ដែល​អ្នក​រាល់គ្នា​បាន​ទទួល​ពី​ព្រះជាម្ចាស់​ ដូច្នេះ​ អ្នក​រាល់គ្នា​មិន​មែន​ជា​របស់​ខ្លួន​ឯង​ទៀត​ទេ​

20. ដ្បិត​ព្រះអង្គ​បាន​បង់ថ្លៃ​លោះ​អ្នក​រាល់គ្នា​រួច​ហើយ​ ដូច្នេះ​ចូរ​សរសើរ​តម្កើង​ព្រះជាម្ចាស់​ដោយ​រូបកាយ​របស់​អ្នក​រាល់គ្នា​ចុះ។​

សូមអានជំពូកពេញលេញ ១ កូរិនថូស 6