គម្ពីរសញ្ញាថ្មី

១ កូរិនថូស 5:10-13 Khmer Christian Bible (KCB)

10. គឺ​មិន​មែន​សំដៅ​លើ​មនុស្ស​ប្រព្រឹត្ត​អំពើ​អសីលធម៌​ខាង​ផ្លូវភេទ​ទាំង​អស់​នៅ​លោកិយ​នេះ​ ឬ​មនុស្ស​លោភលន់​ មនុស្ស​បោកប្រាស់​ និង​អ្នក​ថ្វាយ​បង្គំ​រូប​ព្រះ​នោះ​ឡើយ​ បើ​ដូច្នោះ​មែន​ អ្នក​រាល់គ្នា​ត្រូវ​ចេញ​ពី​លោកិយ​នេះ​ទៅ!​

11. ប៉ុន្ដែ​ពេល​នេះ​ ខ្ញុំ​សរសេរ​ប្រាប់​អ្នក​រាល់គ្នា​ថា​ កុំ​ឲ្យ​មាន​ទំនាក់ទំនង​ជាមួយ​អ្នកណា​ម្នាក់​ ដែល‍​គេ​ហៅ​ថា​ជា​បងប្អូន​ ប៉ុន្ដែ​ជា​មនុស្ស​ប្រព្រឹត្ត​អំពើ​អសីលធម៌​ខាង​ផ្លូវភេទ​ មនុស្ស​លោភ​លន់​ អ្នក​ថ្វាយ​បង្គំ​រូប​ព្រះ​ អ្នក​ជេរ​ប្រមាថ​ មនុស្ស​ប្រមឹក​ មនុស្ស​បោកប្រាស់​ គឺ​មិន​ត្រូវ​បរិភោគ​ជាមួយ​មនុស្ស​បែប​នេះ​ឡើយ​

12. តើ​ខ្ញុំ​ត្រូវ​វិនិច្ឆ័យ​ពួកអ្នក​ក្រៅ​ដើម្បី​អ្វី​ ម្ដេច​អ្នក​រាល់គ្នា​មិន​វិនិច្ឆ័យ​ពួកអ្នក​ខាង​ក្នុង​ដូច្នេះ?​

13. ដ្បិត​ព្រះជាម្ចាស់​នឹង​ជំនុំជម្រះ​ពួកអ្នក​ខាង​ក្រៅ​ ចូរ​ដក​មនុស្ស​អាក្រក់​ចេញ​ពី​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ចុះ‍។​

សូមអានជំពូកពេញលេញ ១ កូរិនថូស 5