គម្ពីរសញ្ញាថ្មី

១ កូរិនថូស 5:1-5 Khmer Christian Bible (KCB)

1. គេ​បាន​ដឹង‍ឮ​នៅ​គ្រប់​ទី​កន្លែង​ថា​ មាន​អំពើ​អសីលធម៌​ខាង​ផ្លូវភេទ​កើត​ឡើង​នៅ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ ហើយ​សូម្បី​តែ​នៅ​ក្នុង​ចំណោម​សាសន៍​ដទៃ​ ក៏​មិន​ដែល​មាន​អំពើ​អសីលធម៌​បែប​នេះ​ដែរ​ គឺ​ដូច្នេះ​ មាន​ម្នាក់​បាន​យក​ប្រពន្ធ​ឪពុក​របស់​ខ្លួន

2. ហើយ​អ្នក​រាល់គ្នា​នៅ​តែ​អួត​ខ្លួន​ទៀត​ មិន​កើត​ទុក្ខ​សោះ​ ព្រោះ​មនុស្ស​ដែល​ធ្វើ​អំពើ​បែប​នេះ​ ត្រូវ​តែ​ដក​ចេញ​ពី​ក្នុង​ចំណោម​អ្នក​រាល់គ្នា​

3. ទោះបី​ខ្ញុំ​មិន​នៅ​ជាមួយ​អ្នក​រាល់គ្នា​ខាង​រូបកាយ​មែន​ ប៉ុន្ដែ​ខ្ញុំ​នៅ​ជាមួយ​អ្នក​រាល់គ្នា​ខាង​វិញ្ញាណ​ ខ្ញុំ​បាន​ថ្កោលទោស​អ្នក​ដែល​បាន​ធ្វើ​អំពើ​បែប​នេះ​រួច​ហើយ​ គឺ​ដូចជា​បាន​នៅ​ជាមួយ​អ្នក​រាល់គ្នា​ដែរ​

4. ពេល​អ្នក​រាល់គ្នា​ជួបជុំ​គ្នា​នៅ​ក្នុង​នាម​ព្រះយេស៊ូ​ជា​ព្រះអម្ចាស់​របស់​យើង​ នោះ​វិញ្ញាណ​របស់​ខ្ញុំ​ក៏​នៅ​ជាមួយ​អ្នក​រាល់គ្នា​ ហើយអំណាច​របស់​ព្រះយេស៊ូ​ជា​ព្រះអម្ចាស់​របស់​យើង​ក៏​នៅ​ជាមួយ​ដែរ​

5. ដោយ​បាន​ប្រគល់​មនុស្ស​បែប​នេះ​ទៅ​ឲ្យ​អារក្ស​សាតាំង​ដើម្បី​ឲ្យ​វិនាស​ខាង​សាច់ឈាម​ ប៉ុន្ដែ​វិញ្ញាណ​របស់​គាត់​ទទួល​បាន​សេចក្ដី​សង្គ្រោះ​នៅ​ថ្ងៃ​របស់​ព្រះអម្ចាស់​វិញ‍។​

សូមអានជំពូកពេញលេញ ១ កូរិនថូស 5