គម្ពីរសញ្ញាថ្មី

១ កូរិនថូស 4:2-8 Khmer Christian Bible (KCB)

2. លើស​ពី​នេះ​ ត្រូវ​រក​ឲ្យ​ឃើញ​ថា​ អ្នក​មើល​ខុស​ត្រូវ​ជា​មនុស្ស​ម្នាក់​ស្មោះត្រង់​

3. ប៉ុន្ដែ​វា​ជា​រឿង​តូចតាច​ទេ​សម្រាប់​ខ្ញុំ​ ដែល​ត្រូវ​អ្នក​រាល់គ្នា​ ឬ​អ្នកណា​ម្នាក់​នៅ​សម័យ​នេះ​វិនិច្ឆ័យ​នោះ​ ដ្បិត​ខ្ញុំ​មិន​វិនិច្ឆ័យ​ខ្លួន​ឯង​ទេ​

4. ព្រោះ​ខ្ញុំ​យល់​ឃើញ​ថា​ខ្ញុំ​គ្មាន​ខុស​អ្វី​ទេ​ ប៉ុន្ដែ​ខ្ញុំ​មិន​បាន​រាប់​ជា​សុចរិត​ដោយសារ​ការ​នេះ​ឡើយ​ គឺ​ព្រះអម្ចាស់​ទេ​ជា​អ្នក​វិនិច្ឆ័យ​ខ្ញុំ​

5. ដូច្នេះ​ កុំ​វិនិច្ឆ័យ​អ្វី​មួយ​មុន​ពេល​កំណត់​ឡើយ​ លុះត្រា​តែ​ព្រះអម្ចាស់​យាង​មក​ ព្រះអង្គ​នឹង​បំភ្លឺ​អស់​ទាំង​សេចក្ដី​លាក់កំបាំង​នៅ​ទី​ងងឹត​ ហើយ​បង្ហាញ​ឲ្យឃើញ​ពី​បំណង​នៅ​ក្នុង​ចិត្ដ​របស់​មនុស្ស​ បន្ទាប់​មក​ ម្នាក់ៗ​នឹង​បាន​ការ​សរសើរ​ពី​ព្រះជាម្ចាស់។​

6. បងប្អូន​អើយ!​ ខ្ញុំ​បាន​ប្រើ​សេចក្ដី​ទាំង​នេះ​អំពី​ខ្ញុំ​ និង​លោក​អ័ប៉ុឡូស​ជា​ឧទាហរណ៍​សម្រាប់​អ្នក​រាល់គ្នា​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​រៀន​តាម​យើង​ពី​សេចក្ដី​ដែល​ថា​ កុំ​ឲ្យ​ហួស​ពី​សេចក្ដី​ដែល​បាន​ចែង​ទុក​ ដើម្បី​កុំ​ឲ្យ​អ្នក​រាល់គ្នា​អួត​អំពី​មនុស្ស​ម្នាក់​ទាស់​នឹង​មនុស្ស​ម្នាក់​ទៀត​ឡើយ​

7. ដ្បិត​តើ​អ្នកណា​បាន​ធ្វើ​ឲ្យ​អ្នក​ខុស​ប្លែក​ពី​គេ?​ តើ​អ្នក​មាន​អ្វី​ ដែល​អ្នក​មិន​បាន​ទទួល?​ ចុះ​បើ​អ្នក​បាន​ទទួល​ហើយ​ ហេតុអ្វី​បាន​ជា​អួតខ្លួន​ ​ដូចជា​មិន​បាន​ទទួល​ដូច្នេះ?​

8. អ្នក​រាល់គ្នា​បាន​ស្កប់ស្កល់​ហើយ​ អ្នក​រាល់គ្នា​បាន​ត្រលប់​ជា​អ្នក​មាន​ហើយ​ អ្នក​រាល់គ្នា​បាន​សោយរាជ្យ​ហើយ​ ដោយ​គ្មាន​យើង​ ហើយ​ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់គ្នា​សោយរាជ្យ​ណាស់​ ដើម្បី​ឲ្យ​យើង​បាន​សោយរាជ្យ​ជាមួយ​អ្នក​រាល់គ្នា​ដែរ​

សូមអានជំពូកពេញលេញ ១ កូរិនថូស 4