គម្ពីរសញ្ញាថ្មី

១ កូរិនថូស 4:11-18 Khmer Christian Bible (KCB)

11. រហូត​ដល់​ឥឡូវ​នេះ​ យើង​ឃ្លាន​ផង​ ស្រេក​ផង​ ហើយ​នៅ​អាក្រាត​ ទាំង​ត្រូវ​គេ​វាយ​ និង​រសាត់​អណ្ដែត​ទៀត​

12. យើង​ធ្វើ​ការ​ចិញ្ចឹម​ជីវិត​ដោយ​ដៃ​របស់​ខ្លួន​ យើង​ឲ្យ​ពរ​គេ​ ពេល​គេ​ជេរ​ យើង​ស៊ូទ្រាំ​ ពេល​គេ​បៀតបៀន​

13. ពេល​គេ​និយាយ​បង្ខូច​យើង​ យើង​ដាស់​តឿន​គេ​ ហើយ​រហូត​ដល់​ពេល​នេះ​ យើង​ត្រលប់​ដូចជា​សំរាម​នៃ​លោកិយ​នេះ​ និង​ជា​សំណល់​នៃ​អ្វីៗ​ទាំង​អស់​

14. ខ្ញុំ​សរសេរ​សេចក្ដី​ទាំង​នេះ​មិន​មែន​ឲ្យ​អ្នក​រាល់គ្នា​ខ្មាស​ទេ​ ផ្ទុយ​ទៅ​វិញ​ ដើម្បី​ដាស់តឿន​អ្នក​រាល់គ្នា​ ដូចជា​កូន​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ​

15. ដ្បិត​ថ្វីបើ​នៅ​ក្នុង​ព្រះគ្រិស្ដ​ អ្នក​រាល់គ្នា​មាន​អ្នក​មើល​ថែ​មួយម៉ឺន​នាក់​ ប៉ុន្ដែ​គ្មាន​ឪពុក​ច្រើន​ទេ​ គឺ​ខ្ញុំ​ទេ​ដែល​បាន​បង្កើត​អ្នក​រាល់គ្នា​ក្នុង​ព្រះគ្រិស្ដ​យេស៊ូ​តាមរយៈ​ដំណឹង​ល្អ​

16. ដូច្នេះ​ ខ្ញុំ​ដាស់តឿន​អ្នក​រាល់គ្នា​ឲ្យ​យក​គំរូ​តាម​ខ្ញុំ​ចុះ​

17. ដោយ​ហេតុនេះ​ ខ្ញុំ​បាន​ចាត់​ធីម៉ូថេ​ជា​កូន​ជា​ទី​ស្រឡាញ់​ និង​ជា​ទី​ទុក​ចិត្ដ​របស់​ខ្ញុំ​នៅ​ក្នុង​ព្រះអម្ចាស់​ឲ្យ​មក​ឯ​អ្នក​រាល់គ្នា​ គាត់​នឹង​រំឭក​អ្នក​រាល់គ្នា​អំពី​របៀប​រស់នៅ​របស់​ខ្ញុំ​នៅ​ក្នុង​ព្រះគ្រិស្ដ​យេស៊ូ​ដែល​ខ្ញុំ​បាន​បង្រៀន​ដល់​ក្រុមជំនុំ​ទាំង​អស់​នៅ​គ្រប់​ទី​កន្លែង។​

18. អ្នក​ខ្លះ​អួត​ខ្លួន​ ហាក់​ដូចជា​ខ្ញុំ​មិន​មក‍​ជួប​អ្នក​រាល់គ្នា​ទៀត​

សូមអានជំពូកពេញលេញ ១ កូរិនថូស 4