26. ហើយខ្មាំងសត្រូវចុងក្រោយដែលត្រូវបំផ្លាញនោះ ជាសេចក្ដីស្លាប់។
27. ដ្បិតព្រះអង្គបានដាក់អ្វីៗទាំងអស់ឲ្យនៅក្រោមបាទា ប៉ុន្ដែនៅពេលព្រះអង្គមានបន្ទូលថា បានដាក់អ្វីៗទាំងអស់ឲ្យនៅក្រោម នោះច្បាស់ជាមិនរាប់ទាំងព្រះអង្គផ្ទាល់ដែលបានដាក់អ្វីៗទាំងអស់ឲ្យនៅក្រោមទេ
28. លុះដល់ពេលអ្វីៗទាំងអស់ស្ថិតនៅក្រោមព្រះអង្គហើយ ទើបព្រះរាជបុត្រាផ្ទាល់នឹងស្ថិតនៅក្រោមព្រះមួយអង្គដែលបានដាក់អ្វីៗទាំងអស់ឲ្យនៅក្រោមព្រះអង្គដែរ ដើម្បីឲ្យព្រះជាម្ចាស់សោយរាជ្យលើគ្រប់ទាំងអស់នៅក្នុងគ្រប់ការទាំងអស់។
29. បើមនុស្សស្លាប់មិនរស់ឡើងទេ តើពួកអ្នកដែលទទួលពិធីជ្រមុជទឹកក្នុងនាមជាមនុស្សស្លាប់ ធ្វើអ្វី? ហេតុអ្វីបានជាពួកគេទទួលពិធីជ្រមុជទឹកក្នុងនាមជាមនុស្សស្លាប់ដូច្នេះ?
30. ហេតុអ្វីបានជាយើងត្រូវប្រថុយនឹងគ្រោះថ្នាក់គ្រប់ពេលវេលាដូច្នេះ?
31. បងប្អូនអើយ! ដោយសារមោទនៈភាពដែលខ្ញុំមានដោយសារអ្នករាល់គ្នានៅក្នុងព្រះគ្រិស្ដយេស៊ូជាព្រះអម្ចាស់របស់យើង ខ្ញុំសូមស្បថថា ខ្ញុំស្លាប់រាល់ថ្ងៃ។
32. បើខ្ញុំប្រយុទ្ធជាមួយសត្វសាហាវនៅក្រុងអេភេសូរក្នុងនាមជាមនុស្សសាមញ្ញ តើមានប្រយោជន៍អ្វីដល់ខ្ញុំ? បើមនុស្សស្លាប់មិនរស់ឡើងវិញដូច្នេះ ចូរយើងស៊ីផឹកទៅ ព្រោះថ្ងៃស្អែកយើងនឹងស្លាប់។
33. កុំឲ្យចាញ់បញ្ឆោតឡើយ ដ្បិតការសេពគប់មនុស្សអាក្រក់បំផ្លាញកិរិយាល្អ។
34. ចូរភ្ញាក់ស្មារតីឡើងដោយរស់នៅយ៉ាងសុចរិតចុះ កុំប្រព្រឹត្ដបាបឡើយ ព្រោះអ្នកខ្លះក្នុងចំណោមអ្នករាល់គ្នាមិនស្គាល់ព្រះជាម្ចាស់ទេ ខ្ញុំនិយាយដូច្នេះដើម្បីឲ្យអ្នករាល់គ្នាខ្មាស។
35. ប៉ុន្ដែមុខជាមានអ្នកខ្លះសួរថា តើមនុស្សស្លាប់រស់ឡើងវិញយ៉ាងដូចម្ដេច? ពេលពួកគេរស់ឡើងវិញ តើមានរូបកាយយ៉ាងដូចម្ដេចដែរ?
36. មនុស្សល្ងង់អើយ! អ្វីដែលអ្នកព្រោះទៅ បើមិនងាប់ទេ វាក៏មិនដុះឡើងដែរ