គម្ពីរសញ្ញាថ្មី

១ កូរិនថូស 14:32-40 Khmer Christian Bible (KCB)

32. រីឯ​វិញ្ញាណ​របស់​អ្នក​នាំ​ព្រះបន្ទូល​ត្រូវ​ចុះចូល​នឹង​អ្នក​នាំ​ព្រះបន្ទូល​

33. ដ្បិត​ព្រះជាម្ចាស់​មិន​មែន​ជា​ព្រះ​នៃ​សេចក្ដី​វឹកវរ​ទេ​ គឺ​ជា​ព្រះ​នៃ​សេចក្ដី​សុខសាន្ដ​វិញ‍។​ ដូច​នៅ​ក្នុង​ក្រុមជំនុំ​ទាំង​អស់​របស់​ពួកបរិសុទ្ធ​ដែរ​

34. ចូរ​ឲ្យ​ពួក​ស្រ្ដីស្ងាត់​ស្ងៀមនៅ​ក្នុង​ក្រុមជំនុំ​ចុះ​ ដ្បិត​មិន​អនុញ្ញាត​ឲ្យ​ពួកនាង​និយាយ​ឡើយ​ គឺ​ឲ្យ​ពួកនាង​ចុះចូល​ដូច​ដែល​គម្ពីរ​វិន័យ​បាន​ចែង​ទុក​ចុះ​

35. ហើយ​បើ​ពួកនាង​ចង់​រៀន​អំពី​អ្វី​មួយ​ ចូរ​ឲ្យ​ពួកនាង​សួរ​ប្ដី​របស់​ខ្លួន​នៅ​ផ្ទះ​ចុះ​ ដ្បិត​ជា​ការ​អាម៉ាស់​មួយ​ដែល​ឲ្យ​ស្រ្ដី​និយាយ​នៅ​ក្នុង​ក្រុមជំនុំ។​

36. តើ​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ចេញ​មក​ពី​អ្នក​រាល់គ្នា​ឬ?​ ឬ​មាន​តែ​អ្នក​រាល់គ្នា​ប៉ុណ្ណោះ‍​ឬ​ ដែល​បាន​ទទួល​ព្រះបន្ទូល?​

37. បើ​មាន​អ្នកណា​ស្មាន​ថា​ ខ្លួន​ជា​អ្នក​នាំ​ព្រះបន្ទូល​ ឬ​ជា​មនុស្ស​ពេញ​ដោយ​ព្រះវិញ្ញាណ​ ចូរ​ឲ្យ​អ្នក​នោះ​ដឹង​ច្បាស់​ថា​ សេចក្ដី​ដែល​ខ្ញុំ​សរសេរ​មក​អ្នក​រាល់គ្នា​នេះ​ជា​បញ្ញត្តិ​របស់​ព្រះអម្ចាស់។​

38. ដូច្នេះ​ បើ​អ្នកណា​មិន​ទទួល​ស្គាល់​បញ្ញត្ដិ​នេះ​ទេ​ អ្នក​នោះ​ក៏​មិន​បាន​ការ​ទទួល​ស្គាល់​វិញ​ដែរ​

39. ហេតុនេះ​បងប្អូន​អើយ!​ ចូរ​សង្វាត​ចង់​បាន​អំណោយទាន​នៃការ​ថ្លែង​ព្រះបន្ទូល​ចុះ​ ហើយ​មិន​ត្រូវ​ហាមឃាត់​ការ​និយាយ​ភាសា​ចម្លែក​អស្ចារ្យ​ទេ​

40. ចូរ​ធ្វើ​ការ​ទាំង​អស់​ឲ្យ​បាន​សមរម្យ​ និង​ទៅ​តាម​លំដាប់​លំដោយ​ចុះ‍។​

សូមអានជំពូកពេញលេញ ១ កូរិនថូស 14