គម្ពីរសញ្ញាថ្មី

១ កូរិនថូស 13:5-13 Khmer Christian Bible (KCB)

5. មិន​ឈ្លើយ​ មិន​រក​ប្រយោជន៍​ផ្ទាល់​ខ្លួន​ មិន​ក្ដៅ​ក្រហាយ​ មិន​ប្រកាន់​ទោស​

6. មិន​ត្រេកអរ​នឹង​សេចក្ដី​ទុច្ចរិត​ឡើយ​ ប៉ុន្ដែ​ត្រេកអរ​នឹង​សេចក្ដី​ពិត​វិញ​

7. ទ្រាំទ្រ​ទាំង​ស្រុង​ ជឿ​ទាំង​ស្រុង​ សង្ឃឹម​ទាំង​ស្រុង​ ហើយ​ស៊ូទ្រាំ​ទាំង​ស្រុង។​

8. ទោះបី​ការ​ថ្លែង​ព្រះបន្ទូល​នឹង​ត្រូវ​កន្លង​ផុតទៅ​ ភាសា​ចម្លែក​អស្ចារ្យ​លែង​មាន​ ហើយ​ចំណេះ​ដឹង​នឹង​ត្រូវ​សាបសូន្យ​ក៏​ដោយ​ ក៏​សេចក្ដី​ស្រឡាញ់​មិន​សាបសូន្យ​ឡើយ​

9. ដ្បិត​យើង​ចេះ​ដឹង​តែ​មួយ​ចំណែក​ ហើយ​ថ្លែង​ព្រះបន្ទូល​បាន​តែ​មួយ​ចំណែក​ទេ​

10. ប៉ុន្ដែ​ពេល​ភាព​ពេញលេញ​មក​ដល់​ នោះ​ភាព​មិន​ពេញលេញ​នឹង​សាបសូន្យ។​

11. កាល​ខ្ញុំ​នៅ​ជា​កូន​ក្មេង​ ខ្ញុំ​និយាយ​ដូចជា​កូន​ក្មេង​ គិត​ដូចជា​កូន​ក្មេង​ ហើយ​យល់​ឃើញ​ដូចជា​កូន​ក្មេង​ ប៉ុន្ដែ​ពេល​ខ្ញុំ​ត្រលប់​ជា​ពេញ​វ័យ​ ខ្ញុំ​ក៏​បញ្ឈប់​អ្វីៗដែល​ជា​លក្ខណៈ​កូន​ក្មេង។​

12. ដ្បិត​ឥឡូវ​នេះ​ យើង​មើល​តាម​កញ្ចក់​ ឃើញ​មិន​ច្បាស់​ទេ​ ប៉ុន្ដែ​នៅ​ពេល​ក្រោយ​ ​យើង​នឹង​ឃើញ​មុខ​ផ្ទាល់។​ ឥឡូវ​នេះ​ ខ្ញុំ​ស្គាល់​ព្រះអង្គ​តែ​មួយ​ចំណែក​ ប៉ុន្ដែ​ក្រោយ​មក​ ខ្ញុំ​នឹង​ស្គាល់​ព្រះអង្គ​ច្បាស់​ ​ដូចជា​ព្រះអង្គ​ស្គាល់​ខ្ញុំ​ច្បាស់​ដែរ‍។​

13. ដូច្នេះ​ឥឡូវ​នេះ​ មាន​សេចក្ដី​បី​ដែល​នៅ​គង់វង្ស​ គឺ​ជំនឿ​ សង្ឃឹម​ និង​សេចក្ដី​ស្រឡាញ់​ ប៉ុន្ដែ​ក្នុង​ចំណោម​ទាំងបី​នេះ​ សេចក្ដី​ស្រឡាញ់​វិសេស​ជាង​គេ។​

សូមអានជំពូកពេញលេញ ១ កូរិនថូស 13