គម្ពីរសញ្ញាថ្មី

១ កូរិនថូស 13:2-7 Khmer Christian Bible (KCB)

2. ទោះបី​ខ្ញុំ​អាច​ថ្លែង​ព្រះបន្ទូល​ និង​ស្គាល់​អស់​ទាំង​អាថ៌កំបាំង​ ព្រមទាំង​មាន​ចំណេះ​ដឹង​គ្រប់​យ៉ាង​ក៏ដោយ​ ឬ​ទោះបី​ខ្ញុំ​មាន​ជំនឿ​រហូត​ដល់​រើ​ភ្នំ​បាន​ក៏ដោយ​ ប៉ុន្ដែ​បើ​គ្មាន​សេចក្ដី​ស្រឡាញ់​ទេ​ ខ្ញុំ​គ្មាន​បានការ​ឡើយ។​

3. ទោះបី​ខ្ញុំ​ចែក​ទាន​ទ្រព្យ​សម្បត្ដិ​ទាំង​អស់​របស់​ខ្ញុំ​ ហើយ​សុខ​ចិត្ដ​ឲ្យ​គេ​ដុត​រូបកាយ​របស់​ខ្ញុំ​ក៏ដោយ​ បើ​គ្មាន​សេចក្ដី​ស្រឡាញ់​ទេ​ ខ្ញុំគ្មាន​ប្រយោជន៍​ឡើយ។​

4. សេចក្ដី​ស្រឡាញ់​ អត់ធ្មត់​ សេចក្ដី​ស្រឡាញ់​ សប្បុរស​ និង​មិន​ច្រណែន​ សេចក្ដី​ស្រឡាញ់​ មិន​អួត​ខ្លួន​ និង​មិន​បំផ្លើស​

5. មិន​ឈ្លើយ​ មិន​រក​ប្រយោជន៍​ផ្ទាល់​ខ្លួន​ មិន​ក្ដៅ​ក្រហាយ​ មិន​ប្រកាន់​ទោស​

6. មិន​ត្រេកអរ​នឹង​សេចក្ដី​ទុច្ចរិត​ឡើយ​ ប៉ុន្ដែ​ត្រេកអរ​នឹង​សេចក្ដី​ពិត​វិញ​

7. ទ្រាំទ្រ​ទាំង​ស្រុង​ ជឿ​ទាំង​ស្រុង​ សង្ឃឹម​ទាំង​ស្រុង​ ហើយ​ស៊ូទ្រាំ​ទាំង​ស្រុង។​

សូមអានជំពូកពេញលេញ ១ កូរិនថូស 13