9. ហើយព្រះជាម្ចាស់ក៏មិនបានបង្កើតបុរសសម្រាប់ស្ត្រីដែរ គឺស្ត្រីសម្រាប់បុរសវិញ
10. ដូច្នេះហើយ ស្រ្ដីគួរមានសិទ្ធិអំណាចនៅលើក្បាល ដោយយល់ដល់ពួកទេវតា
11. ប៉ុន្ដែនៅក្នុងព្រះអម្ចាស់ ស្រ្ដីត្រូវការបុរសជាចាំបាច់ ហើយបុរសក៏ត្រូវការស្ត្រីជាចាំបាច់ដែរ
12. ដ្បិតស្រ្ដីមានកំណើតពីបុរសយ៉ាងណា បុរសក៏មានកំណើតពីស្រ្ដីយ៉ាងនោះដែរ ប៉ុន្ដែអ្វីៗទាំងអស់មានកំណើតពីព្រះជាម្ចាស់។
13. ចូរពិចារណាដោយខ្លួនឯងចុះ តើគប្បីឲ្យស្រ្ដីអធិស្ឋានទៅព្រះជាម្ចាស់ ដោយឥតគ្របបាំងក្បាលដែរឬទេ?
14. តើធម្មជាតិមិនបានបង្រៀនអ្នករាល់គ្នាទេឬថា បើបុរសទុកសក់វែង នោះជាការអាម៉ាស់ដល់ខ្លួនគាត់ហើយ
15. ផ្ទុយទៅវិញ បើស្រ្ដីទុកសក់វែង នោះជាភាពរុងរឿងដល់នាង ព្រោះព្រះជាម្ចាស់បានប្រទានសក់វែងឲ្យនាងជំនួសគ្រឿងគ្របបាំងស្រាប់
16. ប៉ុន្ដែបើមានអ្នកណាម្នាក់គិតប្រកែកតវ៉ា នោះត្រូវដឹងថា យើងគ្មានទម្លាប់បែបនេះទេ ហើយក្រុមជំនុំរបស់ព្រះជាម្ចាស់ក៏គ្មានទម្លាប់បែបនេះដែរ។