1. ចូរយកគំរូតាមខ្ញុំដូចដែលខ្ញុំយកគំរូតាមព្រះគ្រិស្ដចុះ
2. ហើយខ្ញុំសូមសរសើរអ្នករាល់គ្នា ដែលអ្នករាល់គ្នានឹកចាំពីខ្ញុំនៅក្នុងគ្រប់ការទាំងអស់ ព្រមទាំងធ្វើតាមសេចក្ដីបង្រៀនដែលខ្ញុំបានប្រគល់ឲ្យអ្នករាល់គ្នាយ៉ាងខ្ជាប់ខ្ជួន
3. ប៉ុន្ដែខ្ញុំចង់ឲ្យអ្នករាល់គ្នាដឹងថា ព្រះគ្រិស្ដជាក្បាលរបស់បុរសគ្រប់គ្នា ហើយបុរសជាក្បាលរបស់ស្ដ្រី ឯព្រះជាម្ចាស់វិញ ជាព្រះសិររបស់ព្រះគ្រិស្ដ
4. បុរសគ្រប់គ្នាដែលអធិស្ឋាន ឬថ្លែងព្រះបន្ទូលដោយមានពាក់អ្វីនៅលើក្បាល នោះបានបន្ថោកដល់ក្បាលរបស់ខ្លួនហើយ
5. ផ្ទុយទៅវិញ ស្រ្ដីគ្រប់គ្នាដែលអធិស្ឋាន ឬថ្លែងព្រះបន្ទូលដោយមិនគ្របបាំងក្បាល នោះបានបន្ថោកក្បាលរបស់ខ្លួនវិញ ដ្បិតដូចដែលកោរសក់ដែរ
6. ដូច្នេះបើស្រ្ដីមិនគ្របបាំងក្បាលទេ ចូរឲ្យនាងកោរសក់ទៅ ប៉ុន្ដែបើការកាត់សក់ ឬការកោរសក់ធ្វើឲ្យស្រ្ដីនោះខ្មាស ចូរឲ្យនាងគ្របបាំងក្បាលចុះ
7. ហើយបុរសមិនគួរគ្របបាំងក្បាលទេ ព្រោះជារូបអង្គ និងជាសិរីរុងរឿងរបស់ព្រះជាម្ចាស់ រីឯស្រ្ដីវិញជាសិរីរុងរឿងរបស់បុរស