21. ដ្បិតដោយសារប្រាជ្ញារបស់ព្រះជាម្ចាស់ហើយ បានជាមនុស្សលោកមិនបានស្គាល់ព្រះជាម្ចាស់ដោយសារប្រាជ្ញារបស់ខ្លួនទេ គឺព្រះជាម្ចាស់សព្វព្រះហឫទ័យសង្គ្រោះពួកអ្នកដែលជឿតាមរយៈសេចក្ដីប្រកាសដ៏លេលានេះ
22. ពីព្រោះជនជាតិយូដាសុំទីសំគាល់ ហើយជនជាតិក្រេកស្វែងរកប្រាជ្ញា
23. រីឯយើងវិញ យើងប្រកាសអំពីព្រះគ្រិស្ដដែលត្រូវគេឆ្កាង ជាសេចក្ដីដែលនាំឲ្យជំពប់ដួលចំពោះជនជាតិយូដា និងជាសេចក្ដីល្ងង់ខ្លៅចំពោះសាសន៍ដទៃ
24. ប៉ុន្ដែព្រះគ្រិស្ដជាអំណាចរបស់ព្រះជាម្ចាស់ និងជាប្រាជ្ញារបស់ព្រះជាម្ចាស់សម្រាប់ពួកអ្នកដែលព្រះអង្គត្រាស់ហៅ ទាំងជនជាតិយូដា និងជនជាតិក្រេក
25. ពីព្រោះសេចក្ដីល្ងង់ខ្លៅរបស់ព្រះជាម្ចាស់មានប្រាជ្ញាលើសប្រាជ្ញារបស់មនុស្ស ហើយសេចក្ដីកំសោយរបស់ព្រះជាម្ចាស់ ក៏មានកម្លាំងលើសកម្លាំងរបស់មនុស្សដែរ។
26. បងប្អូនអើយ! សូមគិតអំពីការត្រាស់ហៅរបស់អ្នករាល់គ្នាចុះ គឺមិនសូវមានអ្នកប្រាជ្ញខាងឯសាច់ឈាមច្រើនទេ មិនមានអ្នកមានអំណាចច្រើនទេ ហើយក៏មិនមានអ្នកត្រកូលខ្ពង់ខ្ពស់ច្រើនដែរ
27. តែព្រះជាម្ចាស់បានជ្រើសរើសពួកល្ងង់ខ្លៅនៅលោកិយនេះដើម្បីធ្វើឲ្យពួកអ្នកប្រាជ្ញមានសេចក្ដីខ្មាស ព្រះអង្គបានជ្រើសរើសពួកកំសោយនៅលោកិយនេះ ដើម្បីធ្វើឲ្យពួកខ្លាំងពូកែមានសេចក្ដីខ្មាស
28. ហើយព្រះជាម្ចាស់បានជ្រើសរើសពួកអ្នកទាបថោកនៅលោកិយនេះ និងពួកអ្នកដែលត្រូវគេមើលងាយ ព្រមទាំងអ្វីៗដែលគ្មានដើម្បីលុបបំបាត់អ្វីៗដែលមាន
29. ដូច្នេះគ្មានមនុស្សណាម្នាក់អួតខ្លួននៅចំពោះព្រះជាម្ចាស់បានទេ។
30. ប៉ុន្ដែដោយសារព្រះអង្គ នោះអ្នករាល់គ្នាក៏នៅក្នុងព្រះគ្រិស្ដយេស៊ូដែលបានត្រលប់ជាប្រាជ្ញា មកពីព្រះជាម្ចាស់សម្រាប់យើង ទាំងខាងសេចក្ដីសុចរិត សេចក្ដីបរិសុទ្ធ និងសេចក្ដីប្រោសលោះ