18. អាចយល់ច្បាស់ជាមួយពួកបរិសុទ្ធទាំងអស់អំពីទទឹង បណ្ដោយ ជម្រៅ និងកម្ពស់
19. ព្រមទាំងស្គាល់សេចក្ដីស្រឡាញ់របស់ព្រះគ្រិស្ដដែលហួសពីការយល់ដឹង ដើម្បីឲ្យអ្នករាល់គ្នាបានពេញរហូតដល់គ្រប់ទាំងសេចក្ដីពោរពេញរបស់ព្រះជាម្ចាស់។
20. សូមឲ្យព្រះអង្គដែលអាចធ្វើលើសលប់ហួសពីសេចក្ដីទាំងឡាយដែលយើងសុំ ឬគិត ស្របតាមអំណាចដែលកំពុងធ្វើការនៅក្នុងយើង
21. បានប្រកបដោយសិរីរុងរឿងនៅក្នុងក្រុមជំនុំ និងនៅក្នុងព្រះគ្រិស្ដយេស៊ូគ្រប់ជំនាន់ អស់កល្បជានិច្ច អាម៉ែន។