គម្ពីរសញ្ញាថ្មី

អេភេសូ 3:12-21 Khmer Christian Bible (KCB)

12. នៅ​ក្នុង​ព្រះអង្គ​ យើង​មាន​សេចក្ដី​ក្លាហាន​ និង​មាន​ផ្លូវ​ទៅ​ព្រះជាម្ចាស់​ដោយ​ការ​ទុកចិត្ដ​តាមរយៈ​ជំនឿ​លើ​ព្រះអង្គ។​

13. ដូច្នេះ​ សូម​អ្នក​រាល់គ្នា​កុំ​រសាយ​ចិត្ដ​ដោយ​ព្រោះ​តែ​សេចក្ដី​វេទនា​របស់​ខ្ញុំ​សម្រាប់​អ្នក​រាល់គ្នា​នេះ​ឡើយ​ ដ្បិត​គឺ​ជា​សេចក្ដី​រុងរឿង​របស់​អ្នក​រាល់គ្នា​ទេ។​

14. ហេតុ​នោះ​ហើយ​ បាន​ជា​ខ្ញុំ​លុត​ជង្គង់​នៅ​ចំពោះ​មុខ​ព្រះវរបិតា​

15. ដែល​គ្រួសារ​ទាំង​អស់​ ទាំង​នៅ​ស្ថានសួគ៌​ និង​ផែនដី​មាន​ឈ្មោះ​មក​ពី​ព្រះអង្គ​

16. សូម​ឲ្យ​ព្រះអង្គ​ប្រទាន​ឲ្យ​មនុស្ស​ខាង​ក្នុង​របស់​អ្នក​រាល់គ្នា​រឹង​មាំ​ឡើង​ដោយសារ​អំណាច​តាមរយៈ​វិញ្ញាណ​របស់​ព្រះអង្គ​ស្រប​ទៅ​តាម​ភាព​បរិបូរ​នៃ​សិរី​រុងរឿង​របស់​ព្រះអង្គ​

17. ដើម្បី​ឲ្យ​ព្រះគ្រិស្ដ​គង់​នៅ​ក្នុង​ចិត្ដ​របស់​អ្នក​រាល់គ្នាតាមរយៈ​ជំនឿ​ ហើយ​សូម​ឲ្យ​អ្នក​រាល់គ្នា​ដែល​ត្រូវ​បាន​ចាក់​ឫស​ និង​ចាក់​គ្រឹះ​នៅ​ក្នុង​សេចក្ដី​ស្រឡាញ់​

18. អាច​យល់​ច្បាស់​ជាមួយ​ពួក​បរិសុទ្ធ​ទាំង​អស់​អំពី​ទទឹង​ បណ្ដោយ​ ជម្រៅ​ និង​កម្ពស់​

19. ព្រមទាំង​ស្គាល់​សេចក្ដី​ស្រឡាញ់​របស់​ព្រះគ្រិស្ដ​ដែល​ហួស​ពី​ការ​យល់​ដឹង​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​បាន​ពេញ​រហូត​ដល់​គ្រប់​ទាំង​សេចក្ដី​ពោរពេញ​របស់​ព្រះជាម្ចាស់។​

20. សូម​ឲ្យ​ព្រះអង្គ​ដែល​អាច​ធ្វើ​លើស​លប់​ហួស​ពី​សេចក្ដី​ទាំងឡាយ​ដែល​យើង​សុំ​ ឬ​គិត​ ស្រប​តាម​អំណាច​ដែល​កំពុង​ធ្វើ​ការ​នៅ​ក្នុង​យើង​

21. បាន​ប្រកប​ដោយ​សិរី​រុងរឿង​នៅ​ក្នុង​ក្រុមជំនុំ​ និង​នៅ​ក្នុង​ព្រះគ្រិស្ដ​យេស៊ូ​គ្រប់​ជំនាន់​ អស់កល្ប​ជានិច្ច​ អាម៉ែន។​

សូមអានជំពូកពេញលេញ អេភេសូ 3