6. សម្រាប់ការសរសើរសិរីរុងរឿងនៃព្រះគុណរបស់ព្រះអង្គ ដែលព្រះអង្គបានសព្វព្រះហឫទ័យចំពោះយើងនៅក្នុងព្រះមួយអង្គដ៏ជាទីស្រឡាញ់
7. ហើយនៅក្នុងព្រះអង្គ យើងមានការប្រោសលោះតាមរយៈឈាមរបស់ព្រះអង្គ គឺការលើកលែងទោសកំហុសទាំងឡាយស្របតាមព្រះគុណដ៏បរិបូររបស់ព្រះអង្គ
8. ដែលព្រះអង្គធ្វើឲ្យចម្រើនឡើងនៅក្នុងយើង ទាំងខាងប្រាជ្ញា និងការយល់ដឹងគ្រប់បែបយ៉ាង
9. ទាំងបង្ហាញឲ្យយើងស្គាល់សេចក្ដីអាថ៌កំបាំងនៃបំណងរបស់ព្រះអង្គ ស្របតាមការសព្វព្រះហឫទ័យរបស់ព្រះអង្គដែលបានគ្រោងទុកនៅក្នុងព្រះមួយអង្គនោះ
10. ហើយឲ្យគម្រោងនោះបានសម្រេចនៅពេលកំណត់មកដល់ ដើម្បីប្រមូលអ្វីៗទាំងអស់ឲ្យរួមគ្នាតែមួយនៅក្នុងព្រះគ្រិស្ដ គឺទាំងអ្វីៗនៅស្ថានសួគ៌ និងនៅផែនដី
11. ហើយនៅក្នុងព្រះអង្គដែរ យើងបានត្រលប់ជាអ្នកស្នងមរតក ដែលបានកំណត់ទុកជាមុនស្របតាមគម្រោងការរបស់ព្រះអង្គ ដែលធ្វើការទាំងអស់ស្របតាមការសម្រេចព្រះហឫទ័យរបស់ព្រះអង្គ
12. ដើម្បីឲ្យយើងដែលជាអ្នកមានសង្ឃឹមនៅក្នុងព្រះគ្រិស្ដមុនគេបានសរសើរសិរីរុងរឿងរបស់ព្រះអង្គ។
13. នៅក្នុងព្រះអង្គ អ្នករាល់គ្នាក៏បានឮព្រះបន្ទូលនៃសេចក្ដីពិតដែរ គឺជាដំណឹងល្អអំពីសេចក្ដីសង្គ្រោះសម្រាប់អ្នករាល់គ្នា ហើយនៅក្នុងព្រះអង្គ ពេលអ្នករាល់គ្នាជឿ នោះអ្នករាល់គ្នាក៏ទទួលបានការបោះត្រា ដែលជាព្រះវិញ្ញាណបរិសុទ្ធតាមសេចក្ដីសន្យាដែរ
14. គឺព្រះវិញ្ញាណនេះហើយជារបស់បញ្ចាំចិត្ដសម្រាប់មរតករបស់យើង រហូតទាល់តែព្រះអង្គប្រោសលោះអ្នកដែលជាកម្មសិទ្ធិរបស់ព្រះអង្គ ដើម្បីជាការសរសើរដល់សិរីរុងរឿងរបស់ព្រះអង្គ។
15. ហេតុនេះហើយ នៅពេលខ្ញុំបានឮអំពីជំនឿរបស់អ្នករាល់គ្នាលើព្រះអម្ចាស់យេស៊ូ និងអំពីសេចក្ដីស្រឡាញ់ចំពោះពួកបរិសុទ្ធទាំងអស់