20. អំណាចនេះព្រះជាម្ចាស់បានធ្វើការនៅក្នុងព្រះគ្រិស្ដ ដោយបានប្រោសព្រះគ្រិស្ដឲ្យរស់ពីការសោយទិវង្គតឡើងវិញ ព្រមទាំងឲ្យគង់នៅខាងស្ដាំព្រះអង្គនៅឯស្ថានសួគ៌
21. ខ្ពស់លើអស់ទាំងការគ្រប់គ្រង សិទ្ធិអំណាច អំណាច អំណាចគ្រប់គ្រង និងអស់ទាំងឈ្មោះដែលហៅ មិនត្រឹមតែនៅជំនាន់នេះប៉ុណ្ណោះទេ គឺនៅជំនាន់ដែលនឹងមកដល់ទៀតផង
22. ហើយព្រះជាម្ចាស់បានដាក់អ្វីៗទាំងអស់ឲ្យនៅក្រោមបាទារបស់ព្រះគ្រិស្ដ ព្រមទាំងបានតែងតាំងព្រះអង្គជាព្រះសិរលើអ្វីៗទាំងអស់សម្រាប់ក្រុមជំនុំ
23. ដែលជារូបកាយរបស់ព្រះអង្គ និងជាសេចក្ដីពោរពេញរបស់ព្រះអង្គដែលបំពេញទាំងអស់ក្នុងគ្រប់ការទាំងអស់។