18. រីឯបញ្ញត្ដិពីមុនត្រលប់ជាមិនបានការ ព្រោះបញ្ញត្ដិទាំងនោះខ្សោយ ហើយគ្មានប្រយោជន៍
19. (ដ្បិតគម្ពីរវិន័យមិននាំឲ្យគ្រប់លក្ខណ៍ឡើយ) ដូច្នេះសេចក្ដីសង្ឃឹមមួយដែលប្រសើរជាងត្រូវបាននាំចូលមក ហើយយើងអាចចូលទៅជិតព្រះជាម្ចាស់បានតាមរយៈសេចក្ដីសង្ឃឹមនោះ។
20. អ្នកទាំងឡាយដែលធ្វើជាសង្ឃ មិនមានសម្បថទេ ប៉ុន្ដែព្រះអង្គវិញ ពិតជាមានសម្បថ
21. តាមរយៈព្រះមួយអង្គដែលបានមានបន្ទូលអំពីព្រះអង្គផ្ទាល់ថា៖ «ព្រះអម្ចាស់បានស្បថ ហើយព្រះអង្គមិនប្រែព្រះហឫទ័យឡើយ ព្រះអង្គជាសង្ឃអស់កល្បជានិច្ច»។
22. ដូច្នេះហើយបានជាព្រះយេស៊ូត្រលប់ជាអ្នកធានាកិច្ចព្រមព្រៀងដ៏ប្រសើរជាង
23. ម្យ៉ាងទៀត មានមនុស្សជាច្រើនបានធ្វើជាសង្ឃ ព្រោះសេចក្ដីស្លាប់បានរារាំងពួកគេមិនឲ្យបន្តមុខងារនោះបានទៀត
24. ប៉ុន្ដែដោយព្រោះព្រះយេស៊ូគង់នៅអស់កល្បជានិច្ច នោះមុខងារជាសង្ឃរបស់ព្រះអង្គមិនផ្ទេរឲ្យអ្នកណាឡើយ
25. ហេតុនេះហើយបានជាព្រះអង្គអាចសង្គ្រោះអស់អ្នកដែលចូលទៅជិតព្រះជាម្ចាស់តាមរយៈព្រះអង្គបានជាដរាប ព្រោះព្រះអង្គមានព្រះជន្មរស់ជានិច្ច ដើម្បីជួយទូលអង្វរជំនួសពួកគេ។
26. សម្ដេចសង្ឃបែបនេះហើយដែលយើងត្រូវការ គឺបរិសុទ្ធ ស្លូតត្រង់ ឥតសៅហ្មង ហើយត្រូវបានញែកចេញពីមនុស្សបាប និងត្រលប់ជាខ្ពង់ខ្ពស់ជាងស្ថានសួគ៌ទៅទៀត