17. ដ្បិតមានសេចក្ដីបន្ទាល់ថា៖ «ព្រះអង្គជាសង្ឃដូចលោកម៉ិលគីស្សាដែកអស់កល្បជានិច្ច»។
18. រីឯបញ្ញត្ដិពីមុនត្រលប់ជាមិនបានការ ព្រោះបញ្ញត្ដិទាំងនោះខ្សោយ ហើយគ្មានប្រយោជន៍
19. (ដ្បិតគម្ពីរវិន័យមិននាំឲ្យគ្រប់លក្ខណ៍ឡើយ) ដូច្នេះសេចក្ដីសង្ឃឹមមួយដែលប្រសើរជាងត្រូវបាននាំចូលមក ហើយយើងអាចចូលទៅជិតព្រះជាម្ចាស់បានតាមរយៈសេចក្ដីសង្ឃឹមនោះ។
20. អ្នកទាំងឡាយដែលធ្វើជាសង្ឃ មិនមានសម្បថទេ ប៉ុន្ដែព្រះអង្គវិញ ពិតជាមានសម្បថ
21. តាមរយៈព្រះមួយអង្គដែលបានមានបន្ទូលអំពីព្រះអង្គផ្ទាល់ថា៖ «ព្រះអម្ចាស់បានស្បថ ហើយព្រះអង្គមិនប្រែព្រះហឫទ័យឡើយ ព្រះអង្គជាសង្ឃអស់កល្បជានិច្ច»។
22. ដូច្នេះហើយបានជាព្រះយេស៊ូត្រលប់ជាអ្នកធានាកិច្ចព្រមព្រៀងដ៏ប្រសើរជាង
23. ម្យ៉ាងទៀត មានមនុស្សជាច្រើនបានធ្វើជាសង្ឃ ព្រោះសេចក្ដីស្លាប់បានរារាំងពួកគេមិនឲ្យបន្តមុខងារនោះបានទៀត
24. ប៉ុន្ដែដោយព្រោះព្រះយេស៊ូគង់នៅអស់កល្បជានិច្ច នោះមុខងារជាសង្ឃរបស់ព្រះអង្គមិនផ្ទេរឲ្យអ្នកណាឡើយ
25. ហេតុនេះហើយបានជាព្រះអង្គអាចសង្គ្រោះអស់អ្នកដែលចូលទៅជិតព្រះជាម្ចាស់តាមរយៈព្រះអង្គបានជាដរាប ព្រោះព្រះអង្គមានព្រះជន្មរស់ជានិច្ច ដើម្បីជួយទូលអង្វរជំនួសពួកគេ។
26. សម្ដេចសង្ឃបែបនេះហើយដែលយើងត្រូវការ គឺបរិសុទ្ធ ស្លូតត្រង់ ឥតសៅហ្មង ហើយត្រូវបានញែកចេញពីមនុស្សបាប និងត្រលប់ជាខ្ពង់ខ្ពស់ជាងស្ថានសួគ៌ទៅទៀត
27. ព្រះអង្គមិនចាំបាច់ថ្វាយយញ្ញបូជារៀងរាល់ថ្ងៃដូចជាសម្ដេចសង្ឃផ្សេងៗ ដែលថ្វាយតង្វាយសម្រាប់បាបរបស់ខ្លួនជាមុន រួចបានថ្វាយតង្វាយសម្រាប់បាបរបស់ប្រជាជននោះឡើយ ព្រោះព្រះអង្គបានធ្វើការនេះតែម្ដងជាការសម្រេច នៅពេលដែលព្រះអង្គបានថ្វាយអង្គទ្រង់។
28. ដ្បិតគម្ពីរវិន័យតែងតាំងមនុស្សដែលមានភាពទន់ខ្សោយឲ្យធ្វើជាសម្ដេចសង្ឃ តែព្រះបន្ទូលសម្បថដែលមកក្រោយគម្ពីរវិន័យបានតែងតាំងព្រះរាជបុត្រាដ៏គ្រប់លក្ខណ៍អស់កល្បជានិច្ចឲ្យធ្វើជាសម្ដេចសង្ឃ។