12. ដ្បិតពេលណាមុខងារជាសង្ឃប្រែប្រួល នោះក្រឹត្យវិន័យត្រូវតែប្រែប្រួលដែរ។
13. ដ្បិតព្រះមួយអង្គដែលសេចក្ដីទាំងឡាយបានប្រាប់មកនោះ ព្រះអង្គមកពីកុលសម្ព័ន្ធមួយ ដែលគ្មានអ្នកណាម្នាក់ពីកុលសម្ព័ន្ធនោះធ្លាប់បម្រើនៅកន្លែងថ្វាយតង្វាយឡើយ។
14. ដ្បិតជាក់ស្ដែងណាស់ ព្រះអម្ចាស់របស់យើងមកពីកុលសម្ព័ន្ធយូដា ប៉ុន្ដែចំពោះកុលសម្ព័ន្ធនេះ លោកម៉ូសេមិនបាននិយាយអ្វីទាក់ទងនឹងសង្ឃទេ។
15. សេចក្ដីនេះកាន់តែច្បាស់ថែមទៀត បើមានសង្ឃម្នាក់ទៀតដូចលោកម៉ិលគីស្សាដែក
16. គឺមិនមែនជាសង្ឃស្របទៅតាមក្រឹត្យវិន័យដែលជាបញ្ញត្ដិខាងសាច់ឈាមទេ ប៉ុន្ដែស្របទៅតាមអំណាចនៃជីវិតដ៏មិនសាបសូន្យវិញ
17. ដ្បិតមានសេចក្ដីបន្ទាល់ថា៖ «ព្រះអង្គជាសង្ឃដូចលោកម៉ិលគីស្សាដែកអស់កល្បជានិច្ច»។
18. រីឯបញ្ញត្ដិពីមុនត្រលប់ជាមិនបានការ ព្រោះបញ្ញត្ដិទាំងនោះខ្សោយ ហើយគ្មានប្រយោជន៍
19. (ដ្បិតគម្ពីរវិន័យមិននាំឲ្យគ្រប់លក្ខណ៍ឡើយ) ដូច្នេះសេចក្ដីសង្ឃឹមមួយដែលប្រសើរជាងត្រូវបាននាំចូលមក ហើយយើងអាចចូលទៅជិតព្រះជាម្ចាស់បានតាមរយៈសេចក្ដីសង្ឃឹមនោះ។
20. អ្នកទាំងឡាយដែលធ្វើជាសង្ឃ មិនមានសម្បថទេ ប៉ុន្ដែព្រះអង្គវិញ ពិតជាមានសម្បថ
21. តាមរយៈព្រះមួយអង្គដែលបានមានបន្ទូលអំពីព្រះអង្គផ្ទាល់ថា៖ «ព្រះអម្ចាស់បានស្បថ ហើយព្រះអង្គមិនប្រែព្រះហឫទ័យឡើយ ព្រះអង្គជាសង្ឃអស់កល្បជានិច្ច»។
22. ដូច្នេះហើយបានជាព្រះយេស៊ូត្រលប់ជាអ្នកធានាកិច្ចព្រមព្រៀងដ៏ប្រសើរជាង