គម្ពីរសញ្ញាថ្មី

ហេព្រើរ 6:4-11 Khmer Christian Bible (KCB)

4. ដ្បិត​អស់​អ្នក​ដែល​បាន​ទទួល​ពន្លឺ​ម្ដង​ហើយ​ ព្រមទាំង​បាន​ភ្លក់​អំណោយទាន​ពី​ស្ថាន​សួគ៌​ បាន​ត្រលប់​ជា​ដៃគូ​នឹង​ព្រះ​វិញ្ញាណ​បរិសុទ្ធ​

5. បាន​ភ្លក់​ព្រះបន្ទូល​ដ៏​ល្អ​របស់​ព្រះជាម្ចាស់​ និង​អំណាច​នៃ​លោក​ខាងមុខ​រួច​ហើយ​

6. ប៉ុន្ដែបាន​ធ្លាក់​ចុះ​វិញ​ អ្នក​ទាំង​នោះ​មិន​អាច​ប្រែចិត្ត​ជា​ថ្មី​ម្ដង​ទៀត​បាន​ឡើយ​ ព្រោះ​ពួកគេ​បាន​ឆ្កាង​ព្រះរាជ​បុត្រា​របស់​ព្រះជាម្ចាស់​សា​ជា​ថ្មី​ ទាំង​ធ្វើ​ឲ្យ​ព្រះអង្គ​អាម៉ាស់​ជា​សាធារណៈ​ទៀត​ផង។​

7. ដ្បិត​ដី​ណា​ស្រូប​ទឹក​ភ្លៀង​ដែល​ធ្លាក់​មក​ជា​ញឹកញាប់​ ហើយ​បង្កើត​ដំណាំ​ដ៏​មាន​ប្រយោជន៍​ដល់​អស់​អ្នក​ភ្ជួររាស់​ ដី​នោះក៏​ទទួល​បាន​ព្រះពរ​មក​ពី​ព្រះជាម្ចាស់​ដែរ​

8. ប៉ុន្ដែ​បើ​ដី​នោះ​ដុះ​សុទ្ធ​តែ​បន្លា និង​កន្ត្រើយវិញ​ ដី​នោះ​គ្មាន​តម្លៃ​សោះ​ឡើយ​ បន្ដិច​ទៀត​នឹង​ត្រូវ​បណ្តា​សារ​ ហើយ​នៅ​ទី​បញ្ចប់​នឹង​ត្រូវ​គេ​ដុត​ចោល​តែ​ម្ដង។​

9. បងប្អូន​ជា​ទី​ស្រឡាញ់​អើយ!​ ទោះបី​យើង​និយាយ​បែប​នេះ​ក៏​ដោយ​ ក៏​យើង​ជឿជាក់​ថា​មាន​សេចក្ដីដ៏​ប្រសើរ​ជាង​ ដែល​ទាក់​ទង​នឹង​សេចក្ដី​សង្គ្រោះ​សម្រាប់​អ្នក​រាល់គ្នា‍​

10. ដ្បិត​ព្រះ​ជាម្ចាស់​មិន​មែន​អយុត្តិធម៌​ទេ​ ព្រះអង្គ​មិន​ភ្លេច​កិច្ចការ​របស់​អ្នក​រាល់គ្នា​ ឬ​សេចក្ដី​ស្រឡាញ់​ដែល​អ្នក​រាល់គ្នា​បាន​បង្ហាញ​ចំពោះ​ព្រះនាម​របស់​ព្រះអង្គ​ឡើយ​ គឺ​ការ​ដែល​អ្នក​រាល់គ្នា​បាន​បម្រើ​ពួក​បរិសុទ្ធ​ ហើយ​នៅ​តែ​បម្រើ‍​តទៅ​ទៀត​នោះ។​

11. យើង​ចង់​ឲ្យ​អ្នក​រាល់គ្នា​បង្ហាញ​សេចក្តី​ឧស្សាហ៍​ដដែល​ ដើម្បី​ឲ្យ​បាន​ជឿជាក់​ទាំង​ស្រុង​លើ​សេចក្ដី​សង្ឃឹម​រហូត​ដល់​ទី​បញ្ចប់​

សូមអានជំពូកពេញលេញ ហេព្រើរ 6