គម្ពីរសញ្ញាថ្មី

ហេព្រើរ 6:17-20 Khmer Christian Bible (KCB)

17. ដូច្នេះ​ ព្រះជាម្ចាស់​ចង់​បង្ហាញ​អស់​អ្នក​ស្នង​មរតក​តាម​សេចក្ដី​សន្យា​ឲ្យឃើញ​កាន់​តែ​ច្បាស់​ពី​បំណង​ដែល​មិន​ចេះ​ប្រែប្រួល​របស់​ព្រះអង្គ​ ហេតុ​នេះ​ហើយ​បានជា​ព្រះអង្គ​ធានា​ដោយ​ព្រះបន្ទូល​សម្បថ​

18. ហើយ​ដោយសារ​សេចក្ដី​ពីរ​យ៉ាង​ដ៏​មិន​ចេះ​ប្រែប្រួល​ដែល​ព្រះ​ជាម្ចាស់​មិន​អាច​កុហក​បាន​នេះ​ នោះ​យើង​ដែលបាន​រត់​មក​ជ្រកកោន ដើម្បី​ឈោង​ចាប់​យក​សេចក្ដី​សង្ឃឹម​ដែល​បាន​ដាក់​នៅ​ចំពោះ​មុខ​ អាច​ទទួល​បាន​ការ​កម្សាន្ត​ចិត្ត​យ៉ាង​ខ្លាំង។​

19. យើង​មាន​សេចក្ដី​សង្ឃឹម​នេះ​ ប្រៀប​ដូច​ជា​យុថ្កា​ដ៏​ជាប់មាំមួន​របស់​ព្រលឹង។​ សេចក្ដី​សង្ឃឹម​នេះ​បាន​ចូល​ទៅ​ខាង​ក្នុង​វាំង​នន​

20. ជា​កន្លែង​ដែល​ព្រះយេស៊ូ​បាន​យាង​ចូល​ទៅ​មុន​ជំនួស​យើង​ រួច​ព្រះអង្គ​បាន​ត្រលប់​ជា​សម្ដេច​សង្ឃ​ដូច​លោក​ម៉ិលគីស្សាដែក​រហូតអស់កល្ប​ជានិច្ច។​

សូមអានជំពូកពេញលេញ ហេព្រើរ 6