15. ដូច្នេះ ក្រោយពីលោកអ័ប្រាហាំបានអត់ធ្មត់យ៉ាងយូរ គាត់ក៏បានទទួលតាមសេចក្ដីសន្យា
16. ដ្បិតមនុស្សតែងតែស្បថនឹងអ្នកដែលធំជាងខ្លួន ហើយគេចាត់ទុកសម្បថនោះថាបានការ ដើម្បីបញ្ចប់ទំនាស់គ្រប់បែបយ៉ាង។
17. ដូច្នេះ ព្រះជាម្ចាស់ចង់បង្ហាញអស់អ្នកស្នងមរតកតាមសេចក្ដីសន្យាឲ្យឃើញកាន់តែច្បាស់ពីបំណងដែលមិនចេះប្រែប្រួលរបស់ព្រះអង្គ ហេតុនេះហើយបានជាព្រះអង្គធានាដោយព្រះបន្ទូលសម្បថ
18. ហើយដោយសារសេចក្ដីពីរយ៉ាងដ៏មិនចេះប្រែប្រួលដែលព្រះជាម្ចាស់មិនអាចកុហកបាននេះ នោះយើងដែលបានរត់មកជ្រកកោន ដើម្បីឈោងចាប់យកសេចក្ដីសង្ឃឹមដែលបានដាក់នៅចំពោះមុខ អាចទទួលបានការកម្សាន្តចិត្តយ៉ាងខ្លាំង។
19. យើងមានសេចក្ដីសង្ឃឹមនេះ ប្រៀបដូចជាយុថ្កាដ៏ជាប់មាំមួនរបស់ព្រលឹង។ សេចក្ដីសង្ឃឹមនេះបានចូលទៅខាងក្នុងវាំងនន
20. ជាកន្លែងដែលព្រះយេស៊ូបានយាងចូលទៅមុនជំនួសយើង រួចព្រះអង្គបានត្រលប់ជាសម្ដេចសង្ឃដូចលោកម៉ិលគីស្សាដែករហូតអស់កល្បជានិច្ច។