គម្ពីរសញ្ញាថ្មី

ហេព្រើរ 6:1-9 Khmer Christian Bible (KCB)

1. ដូច្នេះ​ ចូរ​យើង​ចេញ​ពី​សេចក្ដី​បង្រៀន​បឋម​អំពី‍​ព្រះគ្រិស្ដ​ ហើយ​ឆ្ពោះ​ទៅ​កាន់​ភាព​គ្រប់​លក្ខណ៍​ កុំ​ឲ្យ​យើង​ចាក់​គ្រឹះ​ម្ដងទៀត​ឡើយ​ ដូច​ជា​ខាងឯ​ការ​ប្រែចិត្ដ​ចេញ​ពី​កិច្ចការ​របស់​សេចក្ដី​ស្លាប់ ​ជំនឿ​លើ​ព្រះជាម្ចាស់​

2. សេចក្ដី​បង្រៀន​អំពី​ពិធី​ជ្រមុជ​ទឹក​ ពិធី​ដាក់ដៃ​ ការ​រស់​ពី​ស្លាប់​ឡើង​វិញ​ និង​ការ​ជំនុំជម្រះ​ដ៏​អស់កល្ប​ជានិច្ច។​

3. បើ​ព្រះជាម្ចាស់​អនុញ្ញាត​ នោះ​យើង​នឹង​ធ្វើ​ការ​នេះ។​

4. ដ្បិត​អស់​អ្នក​ដែល​បាន​ទទួល​ពន្លឺ​ម្ដង​ហើយ​ ព្រមទាំង​បាន​ភ្លក់​អំណោយទាន​ពី​ស្ថាន​សួគ៌​ បាន​ត្រលប់​ជា​ដៃគូ​នឹង​ព្រះ​វិញ្ញាណ​បរិសុទ្ធ​

5. បាន​ភ្លក់​ព្រះបន្ទូល​ដ៏​ល្អ​របស់​ព្រះជាម្ចាស់​ និង​អំណាច​នៃ​លោក​ខាងមុខ​រួច​ហើយ​

6. ប៉ុន្ដែបាន​ធ្លាក់​ចុះ​វិញ​ អ្នក​ទាំង​នោះ​មិន​អាច​ប្រែចិត្ត​ជា​ថ្មី​ម្ដង​ទៀត​បាន​ឡើយ​ ព្រោះ​ពួកគេ​បាន​ឆ្កាង​ព្រះរាជ​បុត្រា​របស់​ព្រះជាម្ចាស់​សា​ជា​ថ្មី​ ទាំង​ធ្វើ​ឲ្យ​ព្រះអង្គ​អាម៉ាស់​ជា​សាធារណៈ​ទៀត​ផង។​

7. ដ្បិត​ដី​ណា​ស្រូប​ទឹក​ភ្លៀង​ដែល​ធ្លាក់​មក​ជា​ញឹកញាប់​ ហើយ​បង្កើត​ដំណាំ​ដ៏​មាន​ប្រយោជន៍​ដល់​អស់​អ្នក​ភ្ជួររាស់​ ដី​នោះក៏​ទទួល​បាន​ព្រះពរ​មក​ពី​ព្រះជាម្ចាស់​ដែរ​

8. ប៉ុន្ដែ​បើ​ដី​នោះ​ដុះ​សុទ្ធ​តែ​បន្លា និង​កន្ត្រើយវិញ​ ដី​នោះ​គ្មាន​តម្លៃ​សោះ​ឡើយ​ បន្ដិច​ទៀត​នឹង​ត្រូវ​បណ្តា​សារ​ ហើយ​នៅ​ទី​បញ្ចប់​នឹង​ត្រូវ​គេ​ដុត​ចោល​តែ​ម្ដង។​

9. បងប្អូន​ជា​ទី​ស្រឡាញ់​អើយ!​ ទោះបី​យើង​និយាយ​បែប​នេះ​ក៏​ដោយ​ ក៏​យើង​ជឿជាក់​ថា​មាន​សេចក្ដីដ៏​ប្រសើរ​ជាង​ ដែល​ទាក់​ទង​នឹង​សេចក្ដី​សង្គ្រោះ​សម្រាប់​អ្នក​រាល់គ្នា‍​

សូមអានជំពូកពេញលេញ ហេព្រើរ 6