គម្ពីរសញ្ញាថ្មី

ហេព្រើរ 5:9-14 Khmer Christian Bible (KCB)

9. បន្ទាប់​ពី​ព្រះអង្គ​គ្រប់​លក្ខណ៍​ហើយ​ ព្រះអង្គ​ក៏​ត្រលប់​ជា​ប្រភព​នៃ​សេចក្ដី​សង្គ្រោះ​អស់កល្ប​ជានិច្ច​សម្រាប់​អស់​អ្នក​ដែល​ស្ដាប់បង្គាប់​ព្រះអង្គ​

10. ហើយ​ព្រះជាម្ចាស់​បាន​ប្រកាស​តែងតាំង​ព្រះអង្គ​ជា​សម្ដេច​សង្ឃ​ដូច​លោក​ម៉ិលគីស្សាដែក។​

11. យើង​មាន​សេចក្ដី​ច្រើន​ដែល​ត្រូវ​និយាយ​អំពី​ការ​នេះ​ ប៉ុន្ដែ​ពិបាក​ពន្យល់​ណាស់​ ព្រោះ​អ្នក​រាល់គ្នា​ត្រលប់​ជា​ខ្ជិល​ស្ដាប់។​

12. ដ្បិត​មក​ដល់​ពេល​នេះ​ អ្នក​រាល់គ្នា​គួរ​តែ​ធ្វើ​ជា​គ្រូ​ហើយ​ ក៏​ប៉ុន្ដែអ្នក​រាល់គ្នាបែរ​ជា​ត្រូវ​ការ​ឲ្យ​គេ​បង្រៀន​អំពី​គោល​ការណ៍​បឋម​នៃ​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ម្ដងទៀត​ គឺ​អ្នក​រាល់គ្នា​ត្រលប់​ជា​អ្នក​ដែល​ត្រូវ​ការ​ទឹក​ដោះ​ទៅ​វិញ​ មិន​មែន​អាហារ​រឹង​ទេ​

13. ដ្បិត​អ្នកណា​ដែល​ត្រូវការ​ទឹកដោះ​ អ្នក​នោះ​ល្ងង់​ខាង​ឯ​ព្រះបន្ទូល​នៃ​សេចក្ដី​សុចរិត​ ពីព្រោះ​អ្នក​នោះ​នៅ​ជា​ទារក​នៅ​ឡើយ​

14. រីឯ​អាហារ​រឹង​សម្រាប់​មនុស្ស​ពេញ​វ័យ​ដែល​ធ្លាប់​បាន​បង្វឹក​ប្រាជ្ញា​ញាណ​របស់​ខ្លួន​ឲ្យ​ចេះ​វែក​ញែក​ការ​ល្អ​ និង​ការ​អាក្រក់។​

សូមអានជំពូកពេញលេញ ហេព្រើរ 5