15. ដូចដែលមានចែងថា៖ «នៅថ្ងៃនេះ បើអ្នករាល់គ្នាឮសំឡេងរបស់ព្រះអង្គ ចូរកុំមានចិត្តរឹងរូសដូចជានៅគ្រាដែលបណ្ដាលឲ្យព្រះអង្គក្រោធនោះឡើយ»។
16. តើពួកអ្នកដែលបានឮ ហើយធ្វើឲ្យព្រះអង្គក្រោធនោះជាអ្នកណា? តើមិនមែនជាអស់អ្នកដែលលោកម៉ូសេបាននាំចេញពីស្រុកអេស៊ីព្ទទេឬ?
17. តើព្រះអង្គក្រោធចំពោះអ្នកណាអស់រយៈពេលសែសិបឆ្នាំ? តើមិនមែនចំពោះអស់អ្នកដែលបានប្រព្រឹត្តបាប ហើយសាកសពរបស់គេត្រូវចោលនៅទីរហោឋានទេឬ?
18. តើព្រះអង្គបានស្បថនឹងអ្នកណាថា ពួកគេនឹងមិនបានចូលទៅក្នុងការសម្រាករបស់ព្រះអង្គ? តើមិនមែននឹងអស់អ្នកដែលមិនបានស្ដាប់បង្គាប់ទេឬ?
19. ដូច្នេះ យើងឃើញថា ដោយសារភាពគ្មានជំនឿ ពួកគេមិនអាចចូលក្នុងការសម្រាកបានទេ។