គម្ពីរសញ្ញាថ្មី

ហេព្រើរ 3:1-7 Khmer Christian Bible (KCB)

1. ដូច្នេះ​ ឱ​បង​ប្អូន​ដ៏​បរិសុទ្ធ​ដែល​មាន​ចំណែក​ក្នុង​ការ​ត្រាស់​ហៅ​ពី​ស្ថានសួគ៌​របស់​ព្រះជាម្ចាស់​អើយ!​ ចូរ​ពិចារណា​អំពី​ព្រះយេស៊ូ​ជា​សាវក​ និង​ជា​សម្ដេច​សង្ឃ​ដែល​យើង​បាន​ប្រកាស​ថា​យើង​ជឿ​នោះ​ចុះ​

2. ព្រះអង្គ​ស្មោះត្រង់​ចំពោះ​ព្រះជាម្ចាស់​ដែល​បាន​តែងតាំង​ព្រះអង្គ​ គឺ​ដូច​ជា​លោក​ម៉ូសេ​ស្មោះត្រង់​នៅ​ក្នុង​ដំណាក់​របស់​ព្រះជាម្ចាស់​ទាំង​មូល​ដែរ។​

3. អ្នក​សង់​ផ្ទះ​មាន​កិត្តិយស​ប្រសើរ​ជាង​ផ្ទះ​ជា​យ៉ាង​ណា​ ព្រះយេស៊ូ​ក៏​ត្រូវ​រាប់​ជា​ស័ក្ដិសម​នឹង​ទទួល​សិរី​រុងរឿង​ប្រសើរ​ជាង​លោក​ម៉ូសេ​ជា​យ៉ាង​នោះ​ដែរ​

4. ដ្បិត​ផ្ទះ​ទាំង​ឡាយ​សុទ្ធ​តែ​មាន​អ្នក​សង់​ឡើង​ ប៉ុន្ដែ​ព្រះជាម្ចាស់​ទេ​តើ​ដែល​បាន​បង្កើត​របស់​សព្វ​សារពើ‍។​

5. ដោយ​ឡែក​ លោក​ម៉ូសេ​បាន​ស្មោះត្រង់​ក្នុង​នាម​ជា​អ្នកបម្រើ​នៅ​ក្នុង​ដំណាក់​របស់​ព្រះជាម្ចាស់​ទាំង​មូល​ ដើម្បី​ជា​បន្ទាល់​អំពី​សេចក្ដី​ដែល​នឹង​ត្រូវ​ប្រកាស​

6. ប៉ុន្ដែ​ព្រះគ្រិស្ដ​វិញ​ ស្មោះត្រង់​ក្នុង​នាម​ជា​ព្រះរាជ​បុត្រា​ដែល​គ្រប់គ្រង​លើ​ដំណាក់​របស់​ព្រះជាម្ចាស់‍​ ហើយ​យើង​ជា​ដំណាក់​របស់​ព្រះអង្គ​ ប្រសិន​បើ​យើង​រក្សា​ការ​ជឿជាក់​ និង​មោទនភាព​របស់​យើង​ចំពោះ​សេចក្ដី​សង្ឃឹម​យ៉ាង​ខ្ជាប់ខ្ជួន​នោះ។​

7. ដូច្នេះ ដូច​ដែល​ព្រះ​វិញ្ញាណ​បរិសុទ្ធ​មាន​បន្ទូល​ថា៖ «នៅ​ថ្ងៃ​នេះ បើ​អ្នក​រាល់គ្នា​ឮ​សំឡេង​របស់​ព្រះអង្គ​

សូមអានជំពូកពេញលេញ ហេព្រើរ 3