គម្ពីរសញ្ញាថ្មី

ហេព្រើរ 2:8-14 Khmer Christian Bible (KCB)

8. ព្រះអង្គ​បាន​បង្រ្កាប​អ្វីៗ​ទាំង​អស់​ឲ្យ​នៅ​ក្រោម​ជើង​របស់​គេ‍»។​ នៅ​ពេល​ព្រះជាម្ចាស់​បាន​បង្រ្កាប​អ្វីៗ​ទាំង​អស់​ឲ្យ​ចុះចូល​នឹង​គេ​ ព្រះអង្គ​មិន​បាន​ទុក​ឲ្យ​អ្វី​មួយ​មិន​ចុះចូលនឹង​គេ​ឡើយ​ ប៉ុន្ដែ​ឥឡូវ​នេះ​ យើង​មិន​ទាន់​ឃើញ​របស់​ទាំង​អស់​ចុះ​ចូល​នឹង​គេ​នៅ​ឡើយ​ទេ។​

9. ប៉ុន្ដែ​យើង​ឃើញ​ព្រះយេស៊ូ​ដែល​ព្រះជាម្ចាស់​បាន​ធ្វើ​ឲ្យ​ទាប​ជាង​ពួក​ទេវតា​តែ​បន្ដិច​ប៉ុណ្ណោះ​ បាន​ទទួល​សិរី​រុងរឿង​ និង​កិត្តិយស​ទុក​ជា​មកុដ​ ព្រោះ​ព្រះអង្គ​បាន​រងទុក្ខ​ក្នុង​ការ​សោយ​ទិវង្គត​ ដើម្បី​ភ្លក់​សេចក្ដី​ស្លាប់​ជំនួស​មនុស្ស​ទាំង​អស់​តាមរយៈ​ព្រះគុណ​របស់​ព្រះជាម្ចាស់​

10. ហើយ​ដើម្បី​នាំ​កូន​ជា​ច្រើន​មក‍​ទទួល​សិរី​រុងរឿង​ នោះ​ស័ក្ដិសម​ឲ្យ​ព្រះជាម្ចាស់​ដែល​អ្វីៗ​ទាំង​អស់​បាន​កើត​តាមរយៈ​ព្រះអង្គ​ និង​សម្រាប់​ព្រះអង្គ​ ធ្វើ​ឲ្យ​ម្ចាស់​នៃ​សេចក្ដី​សង្រ្គោះ​របស់​ពួកគេ​បាន​គ្រប់​លក្ខណ៍​តាមរយៈ​ការ​រង​ទុក្ខ​លំបាក។​

11. ព្រះអង្គ​ដែល​ញែក​មនុស្ស​ជា​បរិសុទ្ធ​ និង​អស់​អ្នក​ដែល​ព្រះអង្គ​បាន​ញែក​ជា​បរិសុទ្ធ​មាន​ព្រះវរបិតា​តែ​មួយ​ទេ​ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះអង្គ​មិន​ខ្មាស​នឹង​ហៅ​ពួកគេ​ថា​បង​ប្អូន​ឡើយ​

12. គឺ​ព្រះអង្គ​មាន​បន្ទូល​ថា៖​ «ខ្ញុំ​នឹង​ប្រកាស​ពី​ព្រះនាម​របស់​ព្រះអង្គ​ដល់​បងប្អូន​របស់​ខ្ញុំ​ ហើយ​ខ្ញុំ​នឹង​ច្រៀង​សរសើរ​ព្រះអង្គ​នៅ​កណ្ដាល​ចំណោម​ក្រុមជំនុំ»។​

13. ព្រះអង្គ​មាន​បន្ទូល​ទៀត​ថា៖​ «ខ្ញុំ​នឹង​ទុក​ចិត្ត​លើ​ព្រះអង្គ»​ ហើយ​មាន​បន្ទូល​ទៀត​ថា៖​ «មើល៍​ ខ្ញុំ​ និង​កូនៗ​ដែល​ព្រះជាម្ចាស់​ប្រទាន​មក​ខ្ញុំ»។​

14. ដូច្នេះ​ ដោយ​ព្រោះ​កូនៗ​មាន​ចំណែក​នៅ​ក្នុង​សាច់​ និង​ឈាម​ នោះ​ព្រះអង្គ​ក៏​ទទួល​ចំណែក​ដូច្នោះ​ដែរ​ ដើម្បី​បំផ្លាញ​អារក្ស​សាតាំង​ជា​អ្នក​ដែល​មាន​អំណាច​លើ​សេចក្ដី​ស្លាប់​តាមរយៈ​ការ​សោយ​ទិវង្គត​របស់​ព្រះអង្គ​

សូមអានជំពូកពេញលេញ ហេព្រើរ 2