គម្ពីរសញ្ញាថ្មី

ហេព្រើរ 2:15-18 Khmer Christian Bible (KCB)

15. និង​ដើម្បី​រំដោះ​អស់​អ្នក​ដែល​ជាប់​ជា​ទាសករ​អស់​មួយ​ជីវិត​ ដោយ​ព្រោះ​ខ្លាច​សេចក្ដី​ស្លាប់។​

16. ព្រះអង្គ​ពិត​ជា​មិន​បាន​ផ្ដល់​ជំនួយ​ដល់​ទេវតា​ទេ គឺ​ព្រះអង្គ​បាន​ផ្ដល់​ជំនួយ​ដល់​ពូជពង្ស​របស់​លោក​អ័ប្រាហាំ​

17. ហេតុនេះ​ហើយ​បាន​ជា​ព្រះអង្គ​ត្រូវ​មាន​លក្ខណៈ​ដូច​ជា​បងប្អូន​របស់​ព្រះអង្គ​គ្រប់​យ៉ាង​ ដើម្បី​ត្រលប់​ជា​សម្ដេច​សង្ឃ​ដ៏​មាន​ចិត្ត​មេត្តា​ករុណា​ និង​ស្មោះត្រង់​ក្នុង​កិច្ចការ​ដែល​ទាក់ទង​នឹង​ព្រះជាម្ចាស់​ ហើយ​ថ្វាយ​តង្វាយ​លោះបាប​របស់​ប្រជាជន​

18. ព្រោះ​ព្រះអង្គ​ធ្លាប់​រងទុក្ខ​ ទាំង​ត្រូវ​ល្បួង​ផង​ ដូច្នេះ​ព្រះអង្គ​ក៏​អាច​ជួយ​ពួកអ្នក​ដែល​ត្រូវ​ល្បួង​បាន​ដែរ។​

សូមអានជំពូកពេញលេញ ហេព្រើរ 2