គម្ពីរសញ្ញាថ្មី

ហេព្រើរ 2:1-4 Khmer Christian Bible (KCB)

1. ហេតុនេះ​ហើយ​បាន​ជា​យើង​ត្រូវ​យក​ចិត្ដ​ទុកដាក់​ឲ្យ​កាន់​តែ​ខ្លាំង​ថែម​ទៀត​ចំពោះ​សេចក្ដី​ដែល​យើង​បាន​ឮ​ ក្រែង​លោ​យើង​ត្រូវ​រសាត់​ចេញ។​

2. ដ្បិត​បើ​ព្រះបន្ទូល​ដែល​បាន​ប្រកាស​តាមរយៈ​ពួក​ទេវតា​អាច​យក​ជា​ការ​បាន​ ហើយ​គ្រប់​ទាំង​ការ​ល្មើស​ និង​ការ​មិន​ស្ដាប់បង្គាប់បាន​ទទួល​ទោស​យ៉ាង​យុត្តិធម៌​ទៅ​ហើយ​

3. តើ​ឲ្យ​យើង​រួច​ខ្លួន​បាន​យ៉ាង​ដូចម្តេច​ នៅ​ពេល​ដែល​យើង​ធ្វេស​ប្រហែស​នឹង​សេចក្ដី​សង្គ្រោះ​ដ៏​ធំ​នេះ‍?​ ដ្បិត​ព្រះអម្ចាស់​បាន​ប្រកាស​ជា​លើក​ដំបូង​អំពី​សេចក្ដី​សង្គ្រោះ​នេះ​ ហើយ​អស់អ្នក​ដែល​បាន​ឮ​ក៏​បាន​បញ្ជាក់​ប្រាប់​យើង​ដែរ​

4. ដោយ​មាន​ព្រះជាម្ចាស់​ធ្វើ​បន្ទាល់​ជាមួយ​ផង​ តាមរយៈ​ទីសំគាល់​ ការ​អស្ចារ្យ​ និង​កិច្ចការ​ដ៏​មាន​អំណាច​ជាច្រើន​ ព្រមទាំង​តាមរយៈ​អំណោយទាន​របស់​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ស្របតាម​បំណង​របស់​ព្រះអង្គ​ផង‍។​

សូមអានជំពូកពេញលេញ ហេព្រើរ 2