9. កុំបណ្ដោយតាមសេចក្ដីបង្រៀនផ្សេងៗ និងប្លែកៗឡើយ។ ដ្បិតជាការប្រសើរ ដែលតាំងចិត្ដឲ្យខ្ជាប់ខ្ជួនដោយព្រះគុណ មិនមែនដោយអាហារទេ ព្រោះអ្នកដែលប្រព្រឹត្ដបែបនេះ គ្មានប្រយោជន៍អ្វីឡើយ។
10. យើងមានកន្លែងថ្វាយតង្វាយមួយដែលពួកអ្នកបម្រើនៅក្នុងរោងគ្មានសិទ្ធិបរិភោគអ្វីៗពីកន្លែងថ្វាយតង្វាយនោះឡើយ
11. ដ្បិតសម្ដេចសង្ឃយកឈាមរបស់សត្វទាំងឡាយមកក្នុងទីបរិសុទ្ធទុកជាតង្វាយលោះបាប ប៉ុន្ដែសាកសពរបស់ពួកវាវិញ ត្រូវដុតចោលនៅក្រៅជំរំ
12. ហេតុនេះហើយបានជាព្រះយេស៊ូត្រូវរងទុក្ខនៅក្រៅទ្វារក្រុងដែរ ដើម្បីញែកប្រជារាស្ដ្រជាបរិសុទ្ធដោយឈាមរបស់ព្រះអង្គ
13. ដូច្នេះ ចូរឲ្យយើងចេញទៅឯព្រះអង្គនៅក្រៅជំរំ ទាំងផ្ទុកសេចក្ដីត្មះតិះដៀលរបស់ព្រះអង្គចុះ
14. ដ្បិតនៅផែនដីនេះ យើងគ្មានក្រុងដែលនៅស្ថិតស្ថេរទេ គឺយើងកំពុងស្វែងរកក្រុងដែលនឹងមកដល់។
15. ដូច្នេះ តាមរយៈព្រះអង្គ ចូរឲ្យយើងថ្វាយការសរសើរជាយញ្ញបូជាដល់ព្រះជាម្ចាស់ជានិច្ច គឺជាផលពីបបូរមាត់ដែលប្រកាសអំពីព្រះនាមរបស់ព្រះអង្គ។