4. ចូរឲ្យមនុស្សគ្រប់គ្នាគោរពការរៀបការ ហើយការរួមដំណេកក៏ត្រូវបរិសុទ្ធដែរ ដ្បិតព្រះជាម្ចាស់នឹងជំនុំជម្រះពួកអ្នកប្រព្រឹត្ដអំពើអសីលធម៌ខាងផ្លូវភេទ និងពួកផិតក្បត់។
5. ចូរកុំរស់នៅដោយការស្រឡាញ់លុយឡើយ ចូរស្កប់ចិត្តនឹងអ្វីដែលមាននៅពេលនេះចុះ ដ្បិតព្រះអង្គមានបន្ទូលថា៖ «យើងមិនចាកចេញពីអ្នក ហើយក៏មិនបោះបង់អ្នកចោលជាដាច់ខាត»។
6. ហេតុនេះហើយបានជាយើងនិយាយ ដោយចិត្ដក្លាហានថា៖ «ព្រះអម្ចាស់ជាអ្នកជួយខ្ញុំ ខ្ញុំមិនខ្លាចអ្វីឡើយ តើមនុស្សធ្វើអ្វីខ្ញុំបាន?»
7. ចូរនឹកចាំពីពួកអ្នកដឹកនាំរបស់អ្នករាល់គ្នាដែលបាននិយាយប្រាប់អ្នករាល់គ្នាអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ចូរសង្កេតមើលលទ្ធផលនៃការប្រព្រឹត្ដិរបស់ពួកគេ ហើយត្រាប់តាមជំនឿរបស់ពួកគេចុះ។
8. ព្រះយេស៊ូគ្រិស្ដនៅតែដដែល ម្សិលមិញ ថ្ងៃនេះ និងរហូតដល់អស់កល្បជានិច្ច។
9. កុំបណ្ដោយតាមសេចក្ដីបង្រៀនផ្សេងៗ និងប្លែកៗឡើយ។ ដ្បិតជាការប្រសើរ ដែលតាំងចិត្ដឲ្យខ្ជាប់ខ្ជួនដោយព្រះគុណ មិនមែនដោយអាហារទេ ព្រោះអ្នកដែលប្រព្រឹត្ដបែបនេះ គ្មានប្រយោជន៍អ្វីឡើយ។
10. យើងមានកន្លែងថ្វាយតង្វាយមួយដែលពួកអ្នកបម្រើនៅក្នុងរោងគ្មានសិទ្ធិបរិភោគអ្វីៗពីកន្លែងថ្វាយតង្វាយនោះឡើយ
11. ដ្បិតសម្ដេចសង្ឃយកឈាមរបស់សត្វទាំងឡាយមកក្នុងទីបរិសុទ្ធទុកជាតង្វាយលោះបាប ប៉ុន្ដែសាកសពរបស់ពួកវាវិញ ត្រូវដុតចោលនៅក្រៅជំរំ
12. ហេតុនេះហើយបានជាព្រះយេស៊ូត្រូវរងទុក្ខនៅក្រៅទ្វារក្រុងដែរ ដើម្បីញែកប្រជារាស្ដ្រជាបរិសុទ្ធដោយឈាមរបស់ព្រះអង្គ
13. ដូច្នេះ ចូរឲ្យយើងចេញទៅឯព្រះអង្គនៅក្រៅជំរំ ទាំងផ្ទុកសេចក្ដីត្មះតិះដៀលរបស់ព្រះអង្គចុះ
14. ដ្បិតនៅផែនដីនេះ យើងគ្មានក្រុងដែលនៅស្ថិតស្ថេរទេ គឺយើងកំពុងស្វែងរកក្រុងដែលនឹងមកដល់។
15. ដូច្នេះ តាមរយៈព្រះអង្គ ចូរឲ្យយើងថ្វាយការសរសើរជាយញ្ញបូជាដល់ព្រះជាម្ចាស់ជានិច្ច គឺជាផលពីបបូរមាត់ដែលប្រកាសអំពីព្រះនាមរបស់ព្រះអង្គ។
16. កុំភ្លេចប្រព្រឹត្ដល្អ និងបរិច្ចាកជួយគ្នាឡើយ ដ្បិតព្រះជាម្ចាស់សព្វព្រះហឫទ័យនឹងយញ្ញបូជាបែបនេះណាស់។
17. ចូរស្ដាប់បង្គាប់ពួកអ្នកដឹកនាំរបស់អ្នករាល់គ្នា ហើយចុះចូលនឹងអ្នកទាំងនោះចុះ ដ្បិតពួកគេមើលថែព្រលឹងរបស់អ្នករាល់គ្នា ក្នុងនាមជាអ្នកដែលត្រូវរាយរាប់ប្រាប់ព្រះជាម្ចាស់។ ចូរអ្នករាល់គ្នាស្ដាប់បង្គាប់ពួកគេ ដើម្បីឲ្យពួកគេបំពេញមុខងារនេះដោយអំណរ មិនមែនដោយថ្ងូរឡើយ បើមិនដូច្នោះទេ គ្មានប្រយោជន៍សម្រាប់អ្នករាល់គ្នាឡើយ។
18. សូមអធិស្ឋានសម្រាប់យើងផង ដ្បិតយើងជឿជាក់ថា យើងមានមនសិការល្អ ហើយចង់ប្រព្រឹត្តត្រឹមត្រូវក្នុងគ្រប់ការទាំងអស់។
19. ជាពិសេស ខ្ញុំអង្វរអ្នករាល់គ្នាឲ្យធ្វើការនេះ ដើម្បីឲ្យខ្ញុំបានវិលត្រលប់មកឯអ្នករាល់គ្នាកាន់តែឆាប់។
20. សូមឲ្យព្រះជាម្ចាស់នៃសេចក្ដីសុខសាន្ដដែលបានប្រោសព្រះយេស៊ូជាព្រះអម្ចាស់របស់យើង និងជាអ្នកគង្វាលចៀមដ៏ឧត្ដម ឲ្យរស់ពីការសោយទិវង្គតឡើងវិញនោះ