គម្ពីរសញ្ញាថ្មី

ហេព្រើរ 13:20-25 Khmer Christian Bible (KCB)

20. សូម​ឲ្យ​ព្រះជាម្ចាស់​នៃ​សេចក្ដី​សុខសាន្ដ​ដែល​បាន​ប្រោស​ព្រះយេស៊ូ​ជា​ព្រះអម្ចាស់​របស់​យើង​ និង​ជា​អ្នក​គង្វាល​ចៀម​ដ៏​ឧត្ដម​ ​ឲ្យ​រស់​ពី​ការ​សោយ​ទិវង្គត​ឡើង​វិញ​នោះ​

21. ប្រោស​អ្នក​រាល់គ្នា​ឲ្យ​បាន​គ្រប់​លក្ខណ៍​ក្នុង​ការល្អ​គ្រប់​យ៉ាង​ដោយ​សារ​ឈាម​នៃ​កិច្ច​ព្រមព្រៀង​ដ៏​អស់​កល្ប​ជានិច្ច​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​ធ្វើ​តាម​បំណង​របស់​ព្រះអង្គ​ ដោយ​ព្រះអង្គ​ធ្វើ​ការ​ដែល​សព្វ​ព្រះហឫទ័យ​ព្រះអង្គ​នៅ​ក្នុង​យើង​តាមរយៈ​ព្រះយេស៊ូ​គ្រិស្ដ។​ សូម​ឲ្យ​ព្រះអង្គ​បាន​ប្រកប​ដោយ​សិរី​រុងរឿង​អស់កល្ប​ជានិច្ច​!​ អាម៉ែន!​

22. ប៉ុន្ដែ​បងប្អូន​អើយ!​ ខ្ញុំ​សូម​អង្វរ​អ្នក​រាល់គ្នា​ឲ្យ​ស៊ូទ្រាំ​ស្ដាប់​ពាក្យ​ដាស់តឿន​នេះ​ចុះ​ ដ្បិត​ខ្ញុំ​បាន​សរសេរ​មក​អ្នក​រាល់គ្នា​ដោយ​សង្ខេប​ប៉ុណ្ណោះ។​

23. សូម​ជ្រាប​ថា​ គេ​បាន​ដោះលែង​ធីម៉ូថេ​ជា​បងប្អូន​របស់​យើង​ហើយ​ បើ​គាត់​មក​ដល់​ឆាប់ៗ‍​នេះ​ ខ្ញុំ​នឹង​មក​ជួប​អ្នក​រាល់គ្នា​ជាមួយ​នឹង​គាត់​ដែរ។

24. ​សូម​ជម្រាបសួរ​ដល់​ពួកអ្នក​ដឹកនាំ​របស់​អ្នក​រាល់គ្នា​ ព្រមទាំង​ពួក​បរិសុទ្ធ​ទាំង​អស់​ផង‍។​ ពួកអ្នក​ដែល​មក​ពី​ស្រុក​អ៊ីតាលី​ក៏​ជម្រាប​សួរ​មក​អ្នក​រាល់គ្នា​ដែរ‍។​

25. សូម​ឲ្យ​អ្នក​រាល់គ្នា​បាន​ប្រកប​ដោយ​ព្រះគុណ៕​

សូមអានជំពូកពេញលេញ ហេព្រើរ 13