គម្ពីរសញ្ញាថ្មី

ហេព្រើរ 13:1-11 Khmer Christian Bible (KCB)

1. ចូរ​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​ជា​បងប្អូន​ជានិច្ច។

2. ​កុំ​ភ្លេច​ទទួល​ភ្ញៀវ​ដោយ​រាក់​ទាក់​ ដ្បិត​ដោយ​សារ​ការ​នេះ​ មាន​អ្នក​ខ្លះ​បាន​ទទួល​ពួក​ទេវតា​ឲ្យស្នាក់​នៅ​ទាំង​មិន​ដឹង​ខ្លួនផង។​

3. ចូរ​នឹក​ចាំ​ពី​អស់​អ្នក​ដែល​ជាប់​ឃុំឃាំង​ទុក​ដូចជា​ជាប់​ឃុំឃាំង​ជាមួយ​គេ​ដែរ​ ហើយ​ចូរ​នឹក​ចាំ​ពី​អស់​អ្នក​ដែល​ត្រូវ​គេ​ធ្វើ​បាប​ ទុក​ដូច​ជា​នៅក្នុង​រូបកាយ​នោះ​ដែរ។

4. ​ចូរ​ឲ្យ​មនុស្ស​គ្រប់គ្នា​គោរព​ការ​រៀបការ​ ហើយ​ការ​រួម​ដំណេក​ក៏​ត្រូវ​បរិសុទ្ធ​ដែរ​ ដ្បិត​ព្រះជាម្ចាស់​នឹង​ជំនុំជម្រះ​ពួកអ្នក​ប្រព្រឹត្ដ​អំពើ​អសីលធម៌​ខាង​ផ្លូវ​ភេទ​ និង​ពួក​ផិត​ក្បត់។​

5. ចូរ​កុំ​រស់នៅ​ដោយ​ការ​ស្រឡាញ់​លុយឡើយ​ ចូរ​ស្កប់ចិត្ត​នឹង​អ្វី​ដែល​មាន​នៅ​ពេល​នេះ​ចុះ​ ដ្បិត​ព្រះអង្គ​មាន​បន្ទូល​ថា៖ «យើង​មិន​ចាកចេញ​ពី​អ្នក​ ហើយ​ក៏​មិន​បោះ​បង់​អ្នក​ចោល​ជា​ដាច់ខាត»។​

6. ហេតុនេះ​ហើយ​បាន​ជា​យើង​និយាយ​ ដោយ​ចិត្ដ​ក្លាហាន​ថា៖​ «ព្រះអម្ចាស់​ជាអ្នក​ជួយ​ខ្ញុំ​ ខ្ញុំ​មិន​ខ្លាច​អ្វី​ឡើយ​ តើ​មនុស្ស​ធ្វើ​អ្វី​ខ្ញុំ​បាន?»

7. ​ចូរ​នឹក​ចាំ​ពី​ពួកអ្នក​ដឹកនាំ​របស់​អ្នក​រាល់គ្នា​ដែល​បាន​និយាយ​ប្រាប់​អ្នក​រាល់គ្នា​អំពី​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ ចូរ​សង្កេត​មើល​លទ្ធផល​នៃ​ការ​ប្រព្រឹត្ដិ​របស់​ពួកគេ​ ហើយ​ត្រាប់​តាម​ជំនឿ​របស់​ពួកគេ​ចុះ។​

8. ព្រះយេស៊ូ​គ្រិស្ដ​នៅតែ​ដដែល​ ម្សិលមិញ​ ថ្ងៃនេះ​ និង​រហូត​ដល់​អស់កល្ប​ជានិច្ច។​

9. កុំ​បណ្ដោយ​តាម​សេចក្ដី​បង្រៀន​ផ្សេងៗ​ និង​ប្លែកៗ​ឡើយ។​ ដ្បិត​ជា​ការ​ប្រសើរ​ ដែល​តាំងចិត្ដ​ឲ្យ​ខ្ជាប់ខ្ជួន​ដោយ​ព្រះគុណ​ មិន​មែន​ដោយ​អាហារ​ទេ​ ព្រោះ​អ្នកដែល​ប្រព្រឹត្ដ​បែប​នេះ​ គ្មាន​ប្រយោជន៍​អ្វី​ឡើយ។

10. ​យើង​មាន​កន្លែង​ថ្វាយ​តង្វាយ​មួយ​ដែល​ពួកអ្នកបម្រើ​នៅ​ក្នុង​រោង​គ្មាន​សិទ្ធិ​បរិភោគ​អ្វីៗ​ពី​កន្លែង​ថ្វាយ​តង្វាយ​នោះ​ឡើយ

11. ​ដ្បិត​សម្ដេច​សង្ឃ​យក​ឈាម​របស់​សត្វ​ទាំងឡាយ​មក​ក្នុង​ទី​បរិសុទ្ធ​ទុក​ជា​តង្វាយ​លោះបាប​ ប៉ុន្ដែ​សាកសព​របស់​ពួក​វា​វិញ​ ត្រូវ​ដុត​ចោល​នៅ​ក្រៅ​ជំរំ​

សូមអានជំពូកពេញលេញ ហេព្រើរ 13