5. ហេតុនេះហើយ នៅពេលព្រះគ្រិស្ដយាងមកក្នុងពិភពលោកនេះ ព្រះអង្គមានបន្ទូលថា៖ «ព្រះអង្គមិនចង់បានយញ្ញបូជា និងតង្វាយឡើយ ប៉ុន្ដែព្រះអង្គបានរៀបចំរូបកាយមួយសម្រាប់ខ្ញុំ
6. ព្រះអង្គមិនសព្វព្រះហឫទ័យនឹងតង្វាយដុត ឬតង្វាយលោះបាបឡើយ
7. ដូច្នេះហើយបានជាខ្ញុំទូលថា ឱព្រះជាម្ចាស់អើយ! មើល៍ ខ្ញុំបានមកដើម្បីធ្វើតាមបំណងរបស់ព្រះអង្គ ស្របតាមសេចក្ដីដែលបានចែងទុកនៅក្នុងកណ្ឌគម្ពីរមួយអំពីខ្ញុំស្រាប់»។
8. នៅខាងលើ ព្រះអង្គមានបន្ទូលថា ព្រះអង្គមិនចង់បានយញ្ញបូជា តង្វាយ តង្វាយដុត និងតង្វាយលោះបាប ហើយក៏មិនសព្វព្រះហឫទ័យនឹងតង្វាយដែលគេថ្វាយតាមគម្ពីរវិន័យឡើយ
9. បន្ទាប់មក ព្រះអង្គក៏មានបន្ទូលថា មើល៍ ខ្ញុំបានមកដើម្បីធ្វើតាមបំណងរបស់ព្រះអង្គ។ ដូច្នេះហើយព្រះអង្គលុបរបៀបមុនចោល ដើម្បីតាំងរបៀបថ្មី។
10. ដោយសារបំណងរបស់ព្រះអង្គនេះហើយ បានជាយើងត្រូវបានញែកជាបរិសុទ្ធតាមរយៈរូបកាយរបស់ព្រះយេស៊ូគ្រិស្ដ ដែលព្រះអង្គថ្វាយតែមួយដងជាការស្រេច។
11. សង្ឃគ្រប់ៗរូបតែងតែឈរបំពេញមុខងាររបស់ខ្លួនរៀងរាល់ថ្ងៃ ហើយថ្វាយយញ្ញបូជាដដែលៗម្ដងហើយម្ដងទៀតដែលមិនអាចដកយកបាបចេញបានឡើយ
12. រីឯព្រះគ្រិស្ដវិញ បន្ទាប់ពីបានថ្វាយយញ្ញបូជាតែមួយដែលនៅអស់កល្បសម្រាប់បាបរួចមក ព្រះអង្គក៏គង់នៅខាងស្តាំព្រះជាម្ចាស់
13. ទាំងរង់ចាំតាំងពីពេលនោះមក រហូតដល់ព្រះជាម្ចាស់ដាក់ខ្មាំងសត្រូវរបស់ព្រះអង្គជាកំណល់បាទារបស់ព្រះអង្គ។
14. ដ្បិតដោយសារតង្វាយតែមួយនេះ ព្រះអង្គធ្វើឲ្យពួកអ្នកដែលត្រូវបានញែកជាបរិសុទ្ធបានគ្រប់លក្ខណ៍អស់កល្បជានិច្ច។
15. រីឯព្រះវិញ្ញាណបរិសុទ្ធធ្វើបន្ទាល់ប្រាប់យើងអំពីការនេះដែរ គឺក្រោយពីព្រះអង្គមានបន្ទូលថា៖
16. «ព្រះអម្ចាស់មានបន្ទូលថា នេះជាកិច្ចព្រមព្រៀងដែលយើងនឹងតាំងជាមួយពួកគេ នៅក្រោយថ្ងៃទាំងនោះ គឺយើងនឹងដាក់ក្រឹត្យវិន័យរបស់យើងក្នុងចិត្ដរបស់ពួកគេ ទាំងចារឹកក្នុងគំនិតរបស់ពួកគេផង»
17. ព្រះអង្គក៏មានបន្ទូលទៀតថា៖ «យើងមិននឹកចាំពីបាប និងសេចក្ដីទុច្ចរិតរបស់ពួកគេទៀតឡើយ»។
18. ទីណាមានការលើកលែងទោសឲ្យរួចពីសេចក្ដីទាំងនេះ ទីនោះគ្មានតង្វាយសម្រាប់បាបទៀតឡើយ។
19. ហេតុនេះបងប្អូនអើយ! យើងមានសេចក្ដីក្លាហានចូលក្នុងទីបរិសុទ្ធបំផុត ដោយសារឈាមរបស់ព្រះយេស៊ូ
20. និងដោយសារផ្លូវថ្មី ជាផ្លូវដ៏រស់ ដែលព្រះអង្គបានរៀបចំឲ្យយើងឆ្លងកាត់វាំងននដែលជារូបសាច់របស់ព្រះអង្គ
21. ហើយដោយសារយើងមានសង្ឃមួយអង្គដ៏ធំដែលគ្រប់គ្រងលើដំណាក់របស់ព្រះជាម្ចាស់