គម្ពីរសញ្ញាថ្មី

ហេព្រើរ 10:33-39 Khmer Christian Bible (KCB)

33. ពេល​ខ្លះ​អ្នក​រាល់គ្នា​ត្រូវ​គេ​ប្រមាថ​មើលងាយ​ ព្រមទាំង​ត្រូវ​គេ​ធ្វើបាប​នៅ​ទី​ប្រជុំជន​ ហើយ​ពេល​ខ្លះ​ទៀត​ អ្នក​រាល់គ្នា​បាន​រួម​ចំណែក​ជាមួយ​អស់​អ្នក​ដែល​រង​អំពើ​ដូច្នោះ​ដែរ​

34. ព្រោះ​អ្នក​រាល់គ្នា​មាន​ចិត្ដ​អាណិត​អាសូរ​អស់​អ្នក​ដែល​ជាប់​ឃុំឃាំង​ ហើយ​សុខចិត្ដ​ឲ្យ​គេ​រឹបអូស​ទ្រព្យ​សម្បត្ដិ​របស់​ខ្លួន​ដោយ​អំណរ​ ដោយ​ដឹង​ថា​ខ្លួន​មាន​ទ្រព្យ​សម្បត្ដិ​ដ៏​ប្រសើរ​ជាង​នោះ​ ហើយ​នៅ​ស្ថិតស្ថេរ​រហូត។​

35. ដូច្នេះ​ ចូរ​អ្នក​រាល់គ្នា​កុំ​បោះបង់​ការ​ជឿជាក់​ដែល​មាន​រង្វាន់​ធំ​នេះឡើយ​

36. ដ្បិត​អ្នក​រាល់គ្នា​ត្រូវ​មាន​ការ​អត់ធ្មត់​ ដើម្បី​ក្រោយ​ពី​ធ្វើ​តាម​បំណង​របស់​ព្រះជាម្ចាស់​រួចហើយ​ អ្នក​រាល់គ្នា​នឹង​ទទួល​បាន​អ្វីៗ​តាម​សេចក្ដី​សន្យា​

37. ព្រោះ​នៅ​តែ​បន្ដិច​ទៀត​ប៉ុណ្ណោះ​ ព្រះអង្គ​ដែល​ត្រូវ​យាង​មក​នឹង​យាង​មក​ដល់​ ព្រះអង្គ​មិន​បង្អែ​បង្អង់​ឡើយ‍​

38. ប៉ុន្ដែ​មនុស្ស​សុចរិត​របស់​យើង​នឹង​រស់នៅ​ដោយ​សារ​ជំនឿ​ ហើយ​បើ​គេ​ដកខ្លួន​ថយ​ នោះ​យើង​មិន​ពេញ​ចិត្ដនឹង​គេ​ឡើយ។​

39. យើង​មិន​មែន​ជា​អ្នក​ដែល​ដក​ខ្លួន​ថយ​ដែល​នាំ​ឲ្យ​វិនាស​ឡើយ​ ផ្ទុយ​ទៅ​វិញ​យើង​ជា​អ្នក​ដែល​មាន​ជំនឿ​ដែល​នាំ​ឲ្យ​បាន​ជីវិត។​

សូមអានជំពូកពេញលេញ ហេព្រើរ 10