គម្ពីរសញ្ញាថ្មី

ហេព្រើរ 1:6-12 Khmer Christian Bible (KCB)

6. ម្យ៉ាង​ទៀត ​ពេល​ព្រះអង្គ​បាន​ចាត់​បុត្រ​ច្បង​ឲ្យ​មក​ក្នុង​ពិភពលោក​នេះ​ ព្រះអង្គ​មាន​បន្ទូល​ថា៖​ «ចូរ​ឲ្យ​ទេវតា​ទាំង​អស់​របស់​ព្រះជាម្ចាស់​ថ្វាយបង្គំ​ព្រះរាជ​បុត្រ»។​

7. ដោយ​ឡែក​ ព្រះជាម្ចាស់​មាន​បន្ទូល​អំពី​ពួក​ទេវតា​ថា៖​ «ព្រះអង្គ​យក​ពួក​ទេវតា​របស់​ព្រះអង្គ​ធ្វើ​ជា​ខ្យល់​ ហើយ​យក​ពួកអ្នកបម្រើ​របស់​ព្រះអង្គ​ធ្វើ​ជា​អណ្ដាត​ភ្លើង»​

8. ប៉ុន្ដែ​ព្រះអង្គ​មាន​បន្ទូល​អំពីព្រះ​រាជ​បុត្រា​ថា៖​ «ឱ​ព្រះជាម្ចាស់​អើយ!​ បល្ល័ង្ក​របស់​ព្រះអង្គ​នៅ​ស្ថិតស្ថេរ​អស់កល្ប​ជានិច្ច​ ហើយ​ដំបង​រាជ្យ​នៃ​នគរ​របស់​ព្រះអង្គ​ជា​ដំបង​រាជ្យ​នៃ​សេចក្ដី​សុចរិត។​

9. ព្រះអង្គ​ស្រឡាញ់​សេចក្ដី​សុចរិត ហើយ​ស្អប់​សេចក្ដី​ទុច្ចរិត​ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះជាម្ចាស់​ជា​ព្រះ​របស់​ព្រះអង្គ​បាន​ចាក់​ប្រេងតាំង​ជា​ប្រេង​នៃ​សេចក្ដី​អំណរ​លើ​ព្រះអង្គ​ លើស​ជាង​គូកន​របស់​ព្រះអង្គ​ទៅ​ទៀត»​

10. ហើយ​ថា៖​ «ឱ​ព្រះអម្ចាស់​អើយ!​ កាល​ដើម​ដំបូង​ ព្រះអង្គ​បាន​បង្កើត​ផែនដី​ ហើយ​ផ្ទៃ​មេឃ​ក៏​ជា​ស្នា​ព្រះ​ហស្ដ​របស់​ព្រះអង្គ​ដែរ​

11. របស់​ទាំង​នោះ​នឹង​សាប​សូន្យ​ទៅ​ ប៉ុន្ដែ​ព្រះអង្គ​នៅ​ស្ថិតស្ថេរ​ជានិច្ច។​ របស់​ទាំងអស់​នឹង​ចាស់​ទៅ​ដូច​ជា​សម្លៀក​បំពាក់​

12. ហើយ​ព្រះអង្គ​នឹង​ឆ្មូល​របស់​ទាំង​នោះ​ដូចជា​ឆ្មូល​សម្លៀក​បំពាក់​ របស់​ទាំងនោះ​នឹង​ប្រែប្រួល​ទៅ​ដូចជា​សម្លៀក​បំពាក់‍​ដែរ​ ប៉ុន្ដែ​ព្រះអង្គ​នៅ​ដដែល​ ព្រះជន្ម​របស់​ព្រះអង្គ​មិន​ផុត​ឡើយ»។​

សូមអានជំពូកពេញលេញ ហេព្រើរ 1