គម្ពីរសញ្ញាថ្មី

ហេព្រើរ 1:10-13 Khmer Christian Bible (KCB)

10. ហើយ​ថា៖​ «ឱ​ព្រះអម្ចាស់​អើយ!​ កាល​ដើម​ដំបូង​ ព្រះអង្គ​បាន​បង្កើត​ផែនដី​ ហើយ​ផ្ទៃ​មេឃ​ក៏​ជា​ស្នា​ព្រះ​ហស្ដ​របស់​ព្រះអង្គ​ដែរ​

11. របស់​ទាំង​នោះ​នឹង​សាប​សូន្យ​ទៅ​ ប៉ុន្ដែ​ព្រះអង្គ​នៅ​ស្ថិតស្ថេរ​ជានិច្ច។​ របស់​ទាំងអស់​នឹង​ចាស់​ទៅ​ដូច​ជា​សម្លៀក​បំពាក់​

12. ហើយ​ព្រះអង្គ​នឹង​ឆ្មូល​របស់​ទាំង​នោះ​ដូចជា​ឆ្មូល​សម្លៀក​បំពាក់​ របស់​ទាំងនោះ​នឹង​ប្រែប្រួល​ទៅ​ដូចជា​សម្លៀក​បំពាក់‍​ដែរ​ ប៉ុន្ដែ​ព្រះអង្គ​នៅ​ដដែល​ ព្រះជន្ម​របស់​ព្រះអង្គ​មិន​ផុត​ឡើយ»។​

13. តើ​ព្រះអង្គ​ធ្លាប់​មាន​បន្ទូលទៅ​កាន់​ទេវតា​ណា​ដែរ​ឬ​ទេ​ ថា៖​ «ចូរ​អង្គុយ​នៅ​ខាង​ស្ដាំ​យើង​ រហូត​ដល់​យើង​ដាក់​ខ្មាំង​សត្រូវ​របស់​អ្នក​ជា​កំណល់​ជើង​របស់​អ្នក»?​

សូមអានជំពូកពេញលេញ ហេព្រើរ 1