គម្ពីរសញ្ញាថ្មី

វិវរណៈ 5:1-6 Khmer Christian Bible (KCB)

1. បន្ទាប់​មក​ ខ្ញុំ​ឃើញ​មាន​សៀវភៅ​មួយ​នៅ​ក្នុង​ព្រះហស្ដ​ស្ដាំ​របស់​ព្រះអង្គ​ ដែល​គង់​នៅ​លើ​បល្ល័ង្ក​ សៀវភៅ​នោះ​មាន​សរសេរ​អក្សរ​ទាំងក្នុង​ទាំងក្រៅ​ ព្រមទាំង​មាន​បិទ​ត្រា​ប្រាំពីរ​ផង។​

2. ខ្ញុំ​ក៏​ឃើញ​ទេវតា​ដ៏​ខ្លាំង​ពូកែ​មួយ​រូប ​ប្រកាស​ដោយ​សំឡេង​ខ្លាំង‍ៗ​ថា៖​ «តើ​អ្នកណា​ស័ក្ដិសម​នឹង​បើក​សៀវភៅ​នេះ​ និង​បកត្រា​ទាំង​នេះ​បាន?»​

3. ប៉ុន្ដែ​គ្មាន​អ្នកណា​ម្នាក់​ដែល​នៅ​ស្ថានសួគ៌​ នៅ​ផែនដី​ ឬ​នៅ​ក្រោម​ដី​ អាច​បើក​ ឬ​មើល​សៀវភៅ​នោះ​បាន​ឡើយ។​

4. ពេល​នោះ​ ខ្ញុំ​យំ​យ៉ាង​ខ្លាំង​ ព្រោះ​មិន​ឃើញ​អ្នកណា​ម្នាក់​ស័ក្ដិសម​នឹង​បើក​ ឬ​មើល​សៀវភៅ​នោះ​ឡើយ​

5. រួច​មាន​ចាស់ទុំ​ម្នាក់​និយាយ​មក​ខ្ញុំ​ថា៖​ «កុំ​យំ​អី​ មើល៍​ តោ​ដែល​ចេញ​ពី​កុលសម្ព័ន្ធ​យូដា​ ជា​ពូជពង្ស​របស់​ស្ដេច​ដាវីឌ​ ព្រះអង្គ​មាន​ជ័យជម្នះ​ ព្រះអង្គ​អាច​បើក​សៀវភៅ​ និង​បកត្រា​ទាំង​ប្រាំពីរ​នោះ​បាន»។​

6. ខ្ញុំ​ឃើញ​កូនចៀម​មួយ​ដែល​មើល​ទៅ​ដូច​ជា​គេ​សម្លាប់​រួច​ហើយ​ កំពុង​ឈរ​នៅ​រវាង​បល្ល័ង្ក​ និង​សត្វ​មាន​ជីវិត​ទាំង​បួន​ ព្រមទាំង​នៅ​កណ្ដាល​ពួក​ចាស់ទុំ​ទាំងឡាយ​ កូនចៀម​នោះ​មាន​ស្នែង​ប្រាំពីរ​ ភ្នែក​ប្រាំពីរ​ គឺ​ជា​ព្រះវិញ្ញាណ​ទាំង​ប្រាំពីរ​របស់​ព្រះជាម្ចាស់​ដែល​ព្រះអង្គ​បាន​ចាត់​ឲ្យ​ទៅ​ពាសពេញ​លើ​ផែនដី។​

សូមអានជំពូកពេញលេញ វិវរណៈ 5