គម្ពីរសញ្ញាថ្មី

វិវរណៈ 22:12-21 Khmer Christian Bible (KCB)

12. «មើល៍​ យើង​នឹង​មក​យ៉ាង​ឆាប់​ ទាំង​យក​រង្វាន់​របស់​យើង​មក​ជាមួយ​ផង​ ដើម្បី​ប្រគល់​ឲ្យ​ម្នាក់ៗ​ទៅ​តាម​ការ​ប្រព្រឹត្តិ​របស់​ខ្លួន។​

13. យើង​ជា​អាលផា​ និង​ជា​អូមេកា​ គឺ​ជា​មុនគេ​ និង​ជា​ក្រោយគេ​ ហើយ​ជា​ដើម​ដំបូង​ និង​ជា​ចុង​បំផុត»។​

14. មាន​ពរ​ហើយ​អស់​អ្នក​ដែល​បោកគក់​អាវ​វែង​របស់​ខ្លួន​ ដើម្បី​ឲ្យ​គេ​មាន​សិទ្ធិ​លើ​ដើម​ជីវិត​ និង​ឲ្យ​បាន​ចូល​ក្នុង​ក្រុង​តាម​ទ្វារ។​

15. នៅ​ខាង​ក្រៅ​ក្រុង​ ជា​ពួក​ឆ្កែ​ ពួក​មន្ដអាគម​ ពួក​អ្នក​ប្រព្រឹត្ត​អំពើ​អសីលធម៌​ខាង​ផ្លូវ​ភេទ​ ពួក​ឃាតក​ ពួក​ថ្វាយបង្គំ​រូប​ព្រះ​ និង​ពួកអ្នក​ដែល​ស្រឡាញ់​សេចក្តី​ភូតភរ​ ហើយ​ប្រពឹ្រត្ដ​សេចក្ដី​ភូតភរ។​

16. «យើង​ជា​យេស៊ូ​ យើង​បាន​ចាត់​ទេវតា​របស់​យើង​ឲ្យ​មក​ធ្វើ​បន្ទាល់​សេចក្ដី​ទាំង​នេះ​បា្រប់​អ្នក​រាល់គ្នា​អំពី​ក្រុមជំនុំ​ទាំងឡាយ​ ហើយ​យើង​ជា​ពន្លក​ ជា​ពូជ​របស់​ដាវីឌ​ និង​ជា​ផ្កាយ​ពឹ្រក​ដ៏​ភ្លឺ​ចិញ្ចែង»។​

17. ព្រះវិញ្ញាណ​ និង​កូន​ក្រមុំ​និយាយ​ថា៖​ «សូម​យាង​មក»​ ហើយ​អ្នកណា​ដែល​ឮ​ ចូរ​ឲ្យ​អ្នក​នោះ​និយាយ​ថា៖​ «សូម​យាង​មក»។​ អ្នកណា​ដែល​ស្រេក​ ចូរ​ឲ្យ​អ្នក​នោះ​ចូល​មក​ អ្នកណា​ដែល​ចង់​បាន​ ចូរ​ឲ្យ​អ្នក​នោះ​ទទួល​យក​ទឹក​ជីវិត​ដោយ​ឥត​គិត​ថ្លៃ​ចុះ។​

18. ខ្ញុំ​ធ្វើ​បន្ទាល់​ប្រាប់​អស់​អ្នក​ដែល​ឮ​ព្រះបន្ទូល​ដែល​បាន​ថ្លែងទុក​នៅ​ក្នុង​សៀវភៅ​នេះ​ថា​ បើ​អ្នកណា​បន្ថែម​អ្វី​ទៅ​ក្នុង​សេចក្ដី​ ទាំង​នេះ​ ព្រះជាម្ចាស់​នឹង​បន្ថែម​គ្រោះកាច​ដែល​បាន​សរសេរ​ទុក​ក្នុង​សៀវភៅ​នេះ​ដល់​អ្នក​នោះ​

19. ហើយ​បើ​អ្នកណា​ដក​យក​អ្វី​ចេញ​ពី​ព្រះបន្ទូល​ដែល​បាន​ថ្លែង​ទុក​ក្នុង​សៀវភៅ​នេះ​ ព្រះជាម្ចាស់​នឹង​ដក​យក​ចំណែក​របស់​អ្នក​នោះ​ចេញ​ពី​ដើម​ជីវិត​ និង​ពី​ក្រុង​បរិសុទ្ធ​ដែល​បាន​សរសេរ​ទុក​ក្នុង​សៀវភៅ​នេះ។​

20. ព្រះអង្គ​ដែល​ធ្វើ​បន្ទាល់​អំពី​សេចក្ដី​ទាំង​នេះ​ មាន​បន្ទូល​ថា៖​ «មែន​ហើយ​ យើង​នឹង​មក​យ៉ាង​ឆាប់»។​ អាម៉ែន​ ព្រះអម្ចាស់​យេស៊ូ​អើយ!​ សូម​យាង​មក។​

21. សូម​ឲ្យ​ព្រះគុណ​របស់​ព្រះយេស៊ូ​ស្ថិត​នៅ​ជាមួយ​អ្នក​ទាំង​អស់​គ្នា។​ អាម៉ែន៕​

សូមអានជំពូកពេញលេញ វិវរណៈ 22