10. ទេវតានោះក៏និយាយមកខ្ញុំទៀតថា៖ «ចូរកុំបំបិទព្រះបន្ទូលដែលបានថ្លែងទុកនៅក្នុងសៀវភៅនេះឡើយ ដ្បិតពេលកំណត់ជិតមកដល់ហើយ។
11. អ្នកណាដែលប្រព្រឹត្តទុច្ចរិត ចូរឲ្យអ្នកនោះនៅតែប្រព្រឹត្តទុច្ចរិតចុះ អ្នកណាដែលស្មោកគ្រោក ចូរឲ្យអ្នកនោះនៅតែស្មោកគ្រោកចុះ រីឯអ្នកណាដែលសុចរិត ចូរឲ្យអ្នកនោះនៅតែប្រពឹ្រត្ដអំពើសុចរិតចុះ ហើយអ្នកណាដែលបរិសុទ្ធ ចូរឲ្យអ្នកនោះនៅតែបរិសុទ្ធ ចុះ»។
12. «មើល៍ យើងនឹងមកយ៉ាងឆាប់ ទាំងយករង្វាន់របស់យើងមកជាមួយផង ដើម្បីប្រគល់ឲ្យម្នាក់ៗទៅតាមការប្រព្រឹត្តិរបស់ខ្លួន។
13. យើងជាអាលផា និងជាអូមេកា គឺជាមុនគេ និងជាក្រោយគេ ហើយជាដើមដំបូង និងជាចុងបំផុត»។
14. មានពរហើយអស់អ្នកដែលបោកគក់អាវវែងរបស់ខ្លួន ដើម្បីឲ្យគេមានសិទ្ធិលើដើមជីវិត និងឲ្យបានចូលក្នុងក្រុងតាមទ្វារ។
15. នៅខាងក្រៅក្រុង ជាពួកឆ្កែ ពួកមន្ដអាគម ពួកអ្នកប្រព្រឹត្តអំពើអសីលធម៌ខាងផ្លូវភេទ ពួកឃាតក ពួកថ្វាយបង្គំរូបព្រះ និងពួកអ្នកដែលស្រឡាញ់សេចក្តីភូតភរ ហើយប្រពឹ្រត្ដសេចក្ដីភូតភរ។
16. «យើងជាយេស៊ូ យើងបានចាត់ទេវតារបស់យើងឲ្យមកធ្វើបន្ទាល់សេចក្ដីទាំងនេះបា្រប់អ្នករាល់គ្នាអំពីក្រុមជំនុំទាំងឡាយ ហើយយើងជាពន្លក ជាពូជរបស់ដាវីឌ និងជាផ្កាយពឹ្រកដ៏ភ្លឺចិញ្ចែង»។
17. ព្រះវិញ្ញាណ និងកូនក្រមុំនិយាយថា៖ «សូមយាងមក» ហើយអ្នកណាដែលឮ ចូរឲ្យអ្នកនោះនិយាយថា៖ «សូមយាងមក»។ អ្នកណាដែលស្រេក ចូរឲ្យអ្នកនោះចូលមក អ្នកណាដែលចង់បាន ចូរឲ្យអ្នកនោះទទួលយកទឹកជីវិតដោយឥតគិតថ្លៃចុះ។
18. ខ្ញុំធ្វើបន្ទាល់ប្រាប់អស់អ្នកដែលឮព្រះបន្ទូលដែលបានថ្លែងទុកនៅក្នុងសៀវភៅនេះថា បើអ្នកណាបន្ថែមអ្វីទៅក្នុងសេចក្ដី ទាំងនេះ ព្រះជាម្ចាស់នឹងបន្ថែមគ្រោះកាចដែលបានសរសេរទុកក្នុងសៀវភៅនេះដល់អ្នកនោះ